bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hosea 1
Hosea 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
1
នេះជាបន្ទូលដែល អុលឡោះតាអាឡា ថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។
2
បន្ទូលដែល អុលឡោះតាអាឡា បានថ្លែង តាមរយៈហូសេ ចាប់ផ្តើមដូចតទៅ: អុលឡោះតាអាឡា មានបន្ទូលមកកាន់ហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពី អុលឡោះតាអាឡា!»។
3
ហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនគាត់។
4
អុលឡោះតាអាឡា មានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូវ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រអែល។
5
ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រអែលនៅវាលយេសរាល»។
6
នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ អុលឡោះតាអាឡា មានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។
7
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
8
ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។
9
អុលឡោះតាអាឡា មានបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
10
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាអុលឡោះមានបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាកូនរបស់ អុលឡោះដ៏នៅអស់កល្ប”។
11
ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14