bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hosea 7
Hosea 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 8 →
1
គឺនៅពេលយើងចង់ប្រោស អ៊ីស្រអែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
2
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
3
ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។
4
ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។
5
នៅថ្ងៃបុណ្យរបស់ស្ដេច ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
6
ពួកគេមានចិត្តក្ដៅដូចឡភ្លើង រៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់ ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់ ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះ ដូចអគ្គីភ័យ។
7
ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត ជាបន្តបន្ទាប់គ្នា តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
8
អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃ អេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
9
ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេ គេនៅតែមិនដឹងខ្លួន គេចាស់សក់ស្កូវប៉ុណ្ណឹងហើយ នៅតែមិនដឹងខ្លួនទៀត។
10
អំនួតរបស់អ៊ីស្រអែលចោទប្រកាន់ខ្លួនឯង តែពួកគេពុំបានវិលមករក អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេវិញទេ គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី ក៏ពួកគេមិនស្វែងរកទ្រង់ដែរ។
11
អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ គ្មានប្រាជ្ញាទាល់តែសោះ ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
12
ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។
13
ពួកគេពិតជាត្រូវវេទនាពុំខាន ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង ពួកគេពិតជាត្រូវអន្តរាយ ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។ តើឲ្យយើងលោះពួកគេដូចម្ដេចបាន បើពួកគេចេះតែនាំគ្នានិយាយកុហក ដាក់យើងដូច្នេះ?
14
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
15
យើងបានបណ្ដុះបណ្ដាល និងចំរើនកម្លាំង ឲ្យពួកគេ ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ ប្រឆាំងនឹងយើង។
16
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14