bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hosea 12
Hosea 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 13 →
1
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង» ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។
2
អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។
3
អុលឡោះតាអាឡា ក៏មានសំណុំរឿងជាមួយយូដាដែរ ទ្រង់នឹងដាក់ទោសកូនចៅយ៉ាកកូប ព្រោះតែមារយាទអាក្រក់របស់ពួកគេ ទ្រង់តបស្នងទៅពួកគេវិញ តាមអំពើដែលខ្លួនប្រព្រឹត្ត។
4
ពេលនៅក្នុងផ្ទៃម្ដាយ យ៉ាកកូបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានតស៊ូជាមួយអុលឡោះ។
5
គាត់បានតស៊ូជាមួយម៉ាឡាអ៊ីកាត់ គាត់បានឈ្នះម៉ាឡាអ៊ីកាត់នោះ រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។ គាត់បានជួបអុលឡោះនៅបេតអែល គឺនៅទីនោះហើយដែលទ្រង់មានបន្ទូល មកកាន់គាត់។
6
ទ្រង់ជាម្ចាស់នៃពិភពទាំងមូល នាមរបស់ទ្រង់ គឺ អុលឡោះតាអាឡា ។
7
ចំពោះអ្នកវិញ ចូរវិលមករកម្ចាស់របស់អ្នក ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ ចូរសង្ឃឹមទុកចិត្តលើទ្រង់រហូតតទៅ។
8
ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ ដូចអ្នកជំនួញដែរ គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
9
អេប្រាអ៊ីមពោលថា: “ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធាន ដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
10
«ប៉ុន្តែ យើងជា អុលឡោះតាអាឡា យើងជាម្ចាស់របស់អ្នកតាំងពីស្រុកអេស៊ីបមក។ យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
11
យើងបាននិយាយទៅកាន់ពួកណាពី យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏បានចោទជាប្រស្នា តាមរយៈពួកណាពីដែរ»។
12
អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ ពួកគេចេះតែយកគោមកធ្វើគូរបាន នៅគីលកាល ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
13
យ៉ាកកូបភៀសខ្លួនទៅនៅស្រុកអើរ៉ាម អ៊ីស្រអែលបម្រើគេ ព្រោះចង់បានប្រពន្ធ គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
14
អុលឡោះតាអាឡា បានប្រើណាពីមួយនាក់ឲ្យនាំ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ហើយទ្រង់ប្រើណាពីឲ្យមើលថែទាំ ប្រជារាស្ត្ររបស់ទ្រង់។
15
អេប្រាអ៊ីមបានធ្វើឲ្យ អុលឡោះតាអាឡា ខកចិត្តយ៉ាងខ្លាំង ម្ចាស់របស់គេនឹងដាក់ទោសគេ ព្រោះគេបានបង្ហូរឈាម។ ទ្រង់ដាក់ទោសគេ ព្រោះគេព្រហើនដាក់ទ្រង់។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
Recommended Reading
Commentary
Hosea Commentaries
→
Devotional
Hosea Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→