bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
James 1
James 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
2
បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថា ជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ
3
ដោយដឹងថា ការល្បងល មើល ជំនឿរបស់បងប្អូន នឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។
4
ក៏ប៉ុន្ដែ ត្រូវឲ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
5
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ
6
ក៏ប៉ុន្ដែ អ្នកនោះត្រូវសូម ដោយចិត្ដជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្ដសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។
7
មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថា នឹងបានទទួលអ្វីពីអុលឡោះជាអម្ចាស់ឡើយ
8
ព្រោះគេជាមនុស្សមានចិត្ដពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្ដទេ។
9
សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយអុលឡោះលើកតម្កើងគេហើយ។
10
រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយអុលឡោះបន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។
11
លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការដែលខ្លួនប្រព្រឹត្ដដែរ។
12
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
13
ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «អុលឡោះល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងអុលឡោះឲ្យធ្វើអំពើអាក្រក់បានឡើយ ហើយទ្រង់ផ្ទាល់ក៏មិនល្បួងនរណាដែរ។
14
ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្ដលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។
15
ចិត្ដលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចំរើនដល់កំរិត ហើយក៏បណ្ដាលឲ្យស្លាប់។
16
បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។
17
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
18
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
19
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង
20
ដ្បិតអ្នកមានកំហឹង ពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិតរបស់អុលឡោះបានឡើយ។
21
ហេតុនេះ បងប្អូនត្រូវលះបង់ចិត្ដសៅហ្មងគ្រប់យ៉ាង និងចិត្ដកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្ដស្លូតបូត ទទួលបន្ទូលដែលអុលឡោះបានបណ្ដុះក្នុងបងប្អូន ព្រោះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
22
ចូរប្រតិបត្ដិតាមបន្ទូលនៃអុលឡោះ កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។
23
អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះហើយ មិនប្រតិបត្ដិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន
24
លុះពិនិត្យមើលរួចហើយក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។
25
រីឯអ្នកដែលយកចិត្ដទុកដាក់ពិនិត្យមើលហ៊ូកុំដ៏គ្រប់លក្ខណៈ ជាហ៊ូកុំដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្ដិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គលក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
26
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
27
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះអុលឡោះជាបិតាវិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5