bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
James 4
James 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ការទាស់ទែងឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូនកើតមកពីអ្វី? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?
2
បងប្អូនមានចិត្ដលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនសូមពីអុលឡោះ។
3
បងប្អូនសូមដែរ តែឥតបានទទួល ព្រោះបងប្អូនសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
4
មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងអុលឡោះ? អ្នកណាចង់ធ្វើជាមិត្ដសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងអុលឡោះ!
5
តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។
6
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា «អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។
7
ដូច្នេះ សូមបងប្អូនគោរពចុះចូលអុលឡោះ ហើយប្រឆាំងនឹងអ៊ីព្លេស នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
8
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!
9
ចូរទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។
10
ចូរបន្ទាបខ្លួននៅចំពោះអុលឡោះជាអម្ចាស់ នោះទ្រង់នឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
11
បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមហ៊ូកុំ និងថ្កោលទោសហ៊ូកុំដែរ។ ប្រសិនបើអ្នកថ្កោលទោសហ៊ូកុំបានសេចក្ដីថា អ្នកមិនមែនកាន់ហ៊ូកុំទេ គឺអ្នកថ្កោលទោសហ៊ូកុំទៅវិញ។
12
មានតែអុលឡោះមួយគត់ដែលបង្កើតហ៊ូកុំ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែទ្រង់ប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!
13
ឥឡូវនេះ ចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជម្រាបថា
14
បងប្អូនពុំដឹងថាថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។
15
បងប្អូនគួរតែពោលថា «បើអុលឡោះជាអម្ចាស់ពេញចិត្ត យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ»
16
តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។
17
ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្ដអំពើបាបហើយ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5