bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
James 2
James 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
បងប្អូនអើយ បងប្អូនមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះសូមកុំប្រកាន់វណ្ណៈឲ្យសោះ។
2
ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ
3
ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!»
4
តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូនដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
5
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
6
រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស!
7
តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយឈ្មោះដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូនទេឬ!
8
ប្រសិនបើបងប្អូនប្រតិបត្ដិតាមហ៊ូកុំរបស់នគរនៃអុលឡោះ ស្របតាមគីតាប ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។
9
ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្ដអំពើបាប ហើយហ៊ូកុំចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្ដបទល្មើស
10
ដ្បិតអ្នកណាប្រតិបត្ដិតាមហ៊ូកុំទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងហ៊ូកុំទាំងមូលដែរ។
11
អុលឡោះមានបន្ទូលថា «កុំប្រព្រឹត្ដអំពើផិតក្បត់» ហើយទ្រង់មានបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្ដអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថាអ្នកប្រព្រឹត្ដល្មើសនឹងហ៊ូកុំហើយ។
12
បងប្អូនត្រូវនិយាយ និងប្រព្រឹត្ដឲ្យស្របនឹងហ៊ូកុំដែលផ្ដល់សេរីភាព គឺមានតែហ៊ូកុំនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន
13
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ
14
បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្ដអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ?
15
ប្រសិនបើបងប្អូនប្រុសឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ
16
ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ដ សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យបានឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?
17
រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្ដអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!
18
ប្រសិនបើមានម្នាក់ពោលថាៈ អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្ដអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្ដអំពើល្អ ឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ដ។
19
អ្នកជឿថាអុលឡោះមានតែមួយត្រឹមត្រូវហើយ ក៏ប៉ុន្ដែ ពួកអ៊ីព្លេសក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។
20
ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ!
21
អ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលគាត់ប្រព្រឹត្ដ គឺគាត់បានយកអ៊ីសាហាក់ជាកូនទៅដាក់នៅលើអាសនៈ ដើម្បីធ្វើជាគូរបាន។
22
អ្នកឃើញទេ ជំនឿរបស់គាត់បានរួមជាមួយអំពើដែលគាត់ប្រព្រឹត្ដ ហើយអំពើដែលគាត់ប្រព្រឹត្ដ ធ្វើឲ្យជំនឿបានពេញលក្ខណៈ
23
ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថា «អ៊ីព្រហ៊ីមជឿលើអុលឡោះ ហើយទ្រង់រាប់គាត់ឲ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ» អ៊ីព្រហ៊ីមក៏មានឈ្មោះថា ជាមិត្ដសម្លាញ់របស់អុលឡោះដែរ។
24
ដូច្នេះ បងប្អូនឃើញថា អុលឡោះរាប់មនុស្សឲ្យបានសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ដ គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។
25
នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។
26
រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5