bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
John 10
John 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
1
«ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។
2
រីឯអ្នកដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។
3
ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូលហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។
4
លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។
5
ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
6
អ៊ីសាមានប្រសាសន៍ជាប្រស្នានេះឲ្យគេស្ដាប់ ប៉ុន្ដែ គេពុំបានយល់ថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីឡើយ។
7
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។
8
អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។
9
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។
10
ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
11
ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
12
រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកឲ្យចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។
13
អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។
14
ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
15
គឺដូចអុលឡោះជាបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់អុលឡោះជាបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
16
ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយមានអ្នកគង្វាលតែមួយ។
17
«អុលឡោះជាបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។
18
គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីអុលឡោះជាបិតាមក»។
19
ពាក្យទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។
20
មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអ៊ីព្លេសចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
21
អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអ៊ីព្លេសចូលទេ! តើអ៊ីព្លេសអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
22
ពេលនោះជារដូវរងា គេនាំគ្នាធ្វើបុណ្យរំលឹកពិធីឆ្លងម៉ាស្ជិទ នៅក្រុងយេរូសាឡឹម។
23
អ៊ីសាដើរចុះឡើងក្នុងបរិវេណម៉ាស្ជិទដែលមានឈ្មោះថា «បរិវេណស៊ូឡៃម៉ាន»។
24
ជនជាតិយូដានាំគ្នាចោមរោមអ៊ីសាសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាអាល់ម៉ាហ្សៀសមែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។
25
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងនាមអុលឡោះជាបិតារបស់ខ្ញុំ ជាសក្ខីភាពបញ្ជាក់អំពីខ្ញុំស្រាប់។
26
ប៉ុន្ដែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។
27
ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។
28
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។
29
អុលឡោះជាបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីដៃអុលឡោះជាបិតាបានឡើយ។
30
ខ្ញុំ និងអុលឡោះជាបិតាជាអង្គតែមួយ»។
31
ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់អ៊ីសា។
32
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលអុលឡោះជាបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
33
ជនជាតិយូដាតបទៅអ៊ីសាថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថអុលឡោះ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាអុលឡោះ»។
34
អ៊ីសាឆ្លើយថា៖ «ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងថា អុលឡោះមានបន្ទូលថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច ។
35
យើងមិនអាចលុបបំបាត់គីតាបបានឡើយ បើគីតាបហៅអស់អ្នកដែលទទួលបន្ទូលរបស់អុលឡោះថាជា “ម្ចាស់នៃអំណាច”ដូច្នេះ
36
ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់អុលឡោះ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថអុលឡោះទៅវិញ? អុលឡោះជាបិតាបានប្រោសខ្ញុំឲ្យបរិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។
37
ប្រសិនបើខ្ញុំមិនធ្វើការរបស់អុលឡោះជាបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។
38
ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់អុលឡោះ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថាអុលឡោះជាបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងអុលឡោះជាបិតា»។
39
គេរកចាប់អ៊ីសាម្ដងទៀត ប៉ុន្ដែគាត់គេចផុតពីគេទៅ។
40
អ៊ីសាទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលយ៉ះយ៉ាធ្លាប់ជ្រមុជទឹកឲ្យបណ្ដាជនកាលពីមុន រួចអ៊ីសានៅទីនោះ។
41
មានមនុស្សជាច្រើននាំគ្នាមកជួបអ៊ីសា គេពោលថា៖ «យ៉ះយ៉ាពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។
42
មនុស្សជាច្រើននៅទីនោះបានជឿលើអ៊ីសា។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21