bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
John 4
John 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
1
អ៊ីសាជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា គាត់មានសិស្សច្រើនជាងយ៉ះយ៉ា និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។
2
តាមពិត អ៊ីសាពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។
3
អ៊ីសាក៏ចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ
4
ហើយត្រូវដើរកាត់តាមស្រុកសាម៉ារី។
5
អ៊ីសាបានមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលណាពីយ៉ាកកូបបានចែកឲ្យណាពីយូសុះជាកូន។
6
នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងយ៉ាកកូប”។ អ៊ីសាអស់កម្លាំងក្នុងការធ្វើដំណើរ ក៏នៅមាត់អណ្ដូង ពេលនោះប្រហែលជាថ្ងៃត្រង់។
7
មានស្ដ្រីសាសន៍សាម៉ារីម្នាក់មកដងទឹក អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។
8
(សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។
9
ស្ដ្រីសាម៉ារីសួរអ៊ីសាថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ដ្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។
10
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់អុលឡោះ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្ដិច”នោះនាងមុខជាសុំទឹកពីគាត់វិញពុំខាន ហើយគាត់នឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។
11
នាងសួរអ៊ីសាថា៖ «លោក! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។
12
តើលោកមានឋានៈធំជាងយ៉ាកកូប ជាបុព្វបុរសរបស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ?។ យ៉ាកកូប និងកូនចៅរបស់គាត់បានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់គាត់ ក៏បានផឹកទឹកអណ្ដូងនេះដែរ»។
13
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត
14
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
15
ស្ដ្រីនោះជម្រាបអ៊ីសាថា៖ «លោក! សូមមេត្ដាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក និងកុំឲ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។
16
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។
17
ស្ដ្រីនោះជម្រាបអ៊ីសាថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ អ៊ីសាមានប្រសាសន៍ថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន
18
ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។
19
នាងជម្រាបអ៊ីសាថា៖ «លោក នាងខ្ញុំយល់ថា លោកពិតជាណាពីមែន។
20
បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំអុលឡោះនៅលើភ្នំនេះ តែពួកអ្នកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹមវិញ»។
21
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «នាងអើយជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំអុលឡោះជាបិតា។
22
អ្នករាល់គ្នាមិនស្គាល់អុលឡោះដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ទ្រង់ដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
23
ប៉ុន្ដែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំអុលឡោះជាបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតអុលឡោះជាបិតាគាប់ចិត្តនឹងអ្នកថ្វាយបង្គំបែបនេះឯង។
24
អុលឡោះមានភាពជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំទ្រង់ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។
25
ស្ដ្រីនោះជម្រាបអ៊ីសាថា៖ «នាងខ្ញុំដឹងហើយថា អ្នកដែលអុលឡោះតែងតាំងហៅអាល់ម៉ាហ្សៀសនឹងមក។ កាលណាគាត់មកដល់ គាត់នឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។
26
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
27
ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញអ៊ីសាកំពុងមានប្រសាសន៍ជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាសួរអ៊ីសាថា តួនសួររកអ្វី ឬហេតុដូចម្ដេចក៏និយាយជាមួយនាងឡើយ។
28
ស្ដ្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖
29
«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ។ លោកនោះជាអាល់ម៉ាហ្សៀសហើយមើលទៅ!»។
30
អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកអ៊ីសា។
31
ក្នុងពេលជាមួយគ្នានោះ ពួកសិស្សជម្រាបអ៊ីសាថា៖ «តួនសូមអញ្ជើញពិសា!»។
32
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។
33
ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។
34
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
35
អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។
36
អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា
37
ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។
38
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
39
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើអ៊ីសា ដោយសារពាក្យដែលស្ដ្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ”។
40
ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅជួបអ៊ីសា គេទូរអាសូមអ៊ីសានៅជាមួយគេ អ៊ីសាយល់ព្រមនៅទីនោះពីរថ្ងៃ។
41
មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើអ៊ីសា ដោយបានឮប្រសាសន៍អ៊ីសាផ្ទាល់។
42
ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮអ៊ីសាមានប្រសាសន៍ផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាអ៊ីសាពិតជាអ្នកសង្រ្គោះរបស់មនុស្សលោកមែន»។
43
ពីរថ្ងៃក្រោយមក អ៊ីសាចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។
44
អ៊ីសាមានប្រសាសន៍ថា៖ «គ្មានណាពីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។
45
លុះអ៊ីសាទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលគាត់ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលអ៊ីសាបានសំដែង ក្នុងឱកាសពិធីបុណ្យរំលងនៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។
46
អ៊ីសាត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលអ៊ីសាបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់គាត់មានជំងឺ។
47
កាលគាត់ដឹងថា អ៊ីសាបានមកពីស្រុកយូដាមកស្រុកកាលីឡេនេះ គាត់ក៏ទៅរកអ៊ីសា ទូរអាសូមអ៊ីសាទៅប្រោសកូនរបស់គាត់ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។
48
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។
49
មន្ដ្រីនោះជម្រាបអ៊ីសាថា៖ «លោកអើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំស្លាប់»។
50
អ៊ីសាប្រាប់ទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់អ្នករស់ហើយ»។ បុរសនោះជឿពាក្យរបស់អ៊ីសាក៏ចេញដំណើរទៅ។
51
ពេលគាត់កំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់គាត់នាំគ្នាចេញមកជម្រាបថា កូនរបស់គាត់រស់ហើយ។
52
គាត់ក៏សួរអ្នកបម្រើឲ្យដឹងថា កូនរបស់គាត់បានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។
53
ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលអ៊ីសាបានប្រាប់មកគាត់ថា“កូនរបស់អ្នករស់ហើយ!”។ គាត់ជឿលើអ៊ីសា ហើយក្រុមគ្រួសាររបស់គាត់ទាំងមូល ក៏ជឿលើអ៊ីសាដែរ។
54
នេះជាទីសំគាល់លើកទីពីរ ដែលអ៊ីសាបានធ្វើ នៅពេលដែលគាត់វិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21