bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
John 19
John 19
Khmer 2014 (អាល់គីតាប)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
1
ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកអ៊ីសាទៅវាយនឹងរំពាត់។
2
ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ក្បាលអ៊ីសា ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យគាត់ដែរ។
3
បន្ទាប់មក គេនាំគ្នាចូលទៅជិតអ៊ីសាទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងគាត់។
4
លោកពីឡាតចេញទៅជួបជនជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
5
ពេលនោះ អ៊ីសាដើរចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។
6
កាលពួកអ៊ីមុាំ និងកងរក្សាម៉ាស្ជិទឃើញអ៊ីសាគេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
7
ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានហ៊ូកុំហើយតាមហ៊ូកុំនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាបុត្រារបស់អុលឡោះ»។
8
កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។
9
លោកចូលទៅក្នុងបន្ទាយវិញ សួរអ៊ីសាថា៖ «អ្នកមកពីណា?»។ អ៊ីសាពុំបានឆ្លើយទៅលោកវិញសោះ។
10
ហេតុនេះលោកពីឡាតសួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។
11
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
12
តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងអ៊ីសា ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសម្លាញ់របស់ស្តេចអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងស្តេចអធិរាជ!»។
13
កាលលោកពីឡាតឮពាក្យនេះ លោកនាំអ៊ីសាទៅខាងក្រៅ ឲ្យនៅលើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា”
14
ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យរំលង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
15
ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកអ៊ីមុាំឆ្លើយឡើងថា៖ «ក្រៅពីស្តេចអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។
16
ពេលនោះ លោកពីឡាតប្រគល់អ៊ីសាទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់អ៊ីសាយកទៅ។
17
អ៊ីសាលីឈើឆ្កាងចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា”
18
គេឆ្កាងអ៊ីសានៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងគាត់ដែរ អ៊ីសានៅកណ្ដាល។
19
លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «អ៊ីសាអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
20
ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងអ៊ីសានៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។
21
ពួកអ៊ីមុាំរបស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា”វិញ»។
22
លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។
23
ក្រោយពីបានឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសា មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់គាត់វិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖
24
«កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គេបានយកសម្លៀកបំពាក់របស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ខ្ញុំ» ។
25
ម្តាយអ៊ីសា ប្អូនស្រីម្តាយនាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់អ៊ីសា។
26
អ៊ីសាឃើញម្តាយ ព្រមទាំងសិស្សដែលគាត់ស្រឡាញ់នោះឈរនៅជិត អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។
27
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។
28
បន្ទាប់មក អ៊ីសាជ្រាបថា គាត់បានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ គាត់មានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគីតាប។
29
នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់មាត់របស់អ៊ីសា។
30
កាលអ៊ីសាពិសាទឹកខ្មេះហើយ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ អ៊ីសាក៏ឱនក្បាលចុះ ហើយប្រគល់វិញ្ញាណទៅ។
31
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃជំអាត់ឡើយ ព្រោះថ្ងៃជំអាត់នោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។
32
ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយអ៊ីសា។
33
លុះមកដល់អ៊ីសា គេឃើញគាត់ស្លាប់ផុតទៅហើយ គេមិនបំបាក់ជើងគាត់ទេ
34
ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរអ៊ីសា ស្រាប់តែមានទឹក និងឈាមហូរចេញមកមួយរំពេច។
35
សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ សិស្សនេះដឹងថាគាត់នោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។
36
ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់ត្រូវបាក់បែកឡើយ» ។
37
មានអាយិតគីតាបមួយទៀតចែងថា៖ «គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ» ។
38
បន្ទាប់មក យូសុះ ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកសពអ៊ីសា។ យូសុះនេះក៏ជាសិស្សរបស់អ៊ីសាដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយយូសុះក៏មកដោះសពយកទៅ។
39
រីឯលោកនីកូដេម ដែលមកជួបអ៊ីសាទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។
40
អ្នកទាំងពីរយកសពអ៊ីសាមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។
41
នៅកន្លែងគេឆ្កាងអ៊ីសាមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។
42
គេដាក់អ៊ីសានៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21