bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Proverbs 15
Proverbs 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
1
ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសំដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។
2
សំដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
3
អុលឡោះតាអាឡា មើលឃើញសព្វអន្លើ ទ្រង់សង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
4
ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសំដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។
5
មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាត។
6
ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។
7
សំដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្ដុះបណ្ដាលបានទេ។
8
អុលឡោះតាអាឡា មិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
9
អុលឡោះតាអាឡា មិនពេញចិត្តនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែទ្រង់ស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
10
អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។
11
អុលឡោះតាអាឡា ជ្រាបអ្វីៗពីការស្លាប់ និងអ្វីៗដែលនៅនរ៉កា ចំណែកឯចិត្តមនុស្សវិញ ទ្រង់រឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។
12
មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
13
ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។
14
អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។
15
ចំពោះមនុស្សកំសត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃល្អដែរ។
16
ក្រទ្រព្យតែគោរពកោតខ្លាច អុលឡោះតាអាឡា ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
17
កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
18
មនុស្សខឹងច្រើនតែងតែបង្កជំលោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសំរុះសំរួល កុំឲ្យមានការទាស់ទែងគ្នា។
19
ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
20
កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។
21
មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
22
ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
23
ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។
24
មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។
25
អុលឡោះតាអាឡា រំលំផ្ទះរបស់មនុស្សអំនួត តែទ្រង់ការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។
26
អុលឡោះតាអាឡា មិនពេញចិត្តនឹងគំនិតអាក្រក់ទេ តែទ្រង់គាប់ចិត្តនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
27
មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
28
មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
29
អុលឡោះតាអាឡា មិនអើពើនឹងមនុស្សអាក្រក់ទេ តែទ្រង់ស្ដាប់ពាក្យទូរអាអង្វររបស់មនុស្សសុចរិត។
30
ទឹកមុខដែលសំដែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។
31
អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
32
អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅតែងតែទទួលសុភនិច្ឆ័យ។
33
ការគោរពកោតខ្លាច អុលឡោះតាអាឡា តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31