bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Song of Solomon 1
Song of Solomon 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
1
នេះជាបទចំរៀងដ៏ពីរោះជាងគេបំផុត តែងឡើងដោយណាពីស៊ូឡៃម៉ាន។
2
សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។
3
ក្លិនរបស់បងក្រអូបណាស់ ហើយឈ្មោះរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។
4
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្តេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
5
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចជំរំនៅស្រុកកេដារ និងដូចកំរាលព្រំរបស់ស្តេចស៊ូឡៃម៉ាន។
6
កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។
7
ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម សម្រាកនៅកន្លែងណា? សូមកុំទុកឲ្យអូនដើររកបង នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
8
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
9
អូនសម្លាញ់អើយ អូនមានរូបឆោមល្អ ដូចសេះដែលទឹមរទេះរបស់ ស្តេចហ្វៀរ៉អ៊ូន។
10
គ្រឿងអលង្ការរបស់អូន ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត ហើយខ្សែករបស់អូន ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
11
យើងនឹងធ្វើក្រវិលមាស ដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
12
ពេលស្តេចកំពុងពិសាអាហារ ទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។
13
ស្តេចជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹង ផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
14
ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលំអងផ្កា ដែលដុះនៅតាមប្រភពទឹកអេនកេឌី
15
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! អូនល្អដាច់គេ! កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
16
ម្ចាស់ចិត្តអូនអើយ បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ! ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
17
មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង ហើយដើមកកោះទាំងនេះ ជាជញ្ជាំងផ្ទះរបស់យើង។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
All chapters:
1
2
3
4
5
6
7
8