bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Song of Solomon 5
Song of Solomon 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
1
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។
2
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
3
អូនដោះសម្លៀកបំពាក់ចេញទៅហើយ តើឲ្យអូនស្លៀកវិញដូចម្ដេចបាន? អូនទើបនឹងលាងជើង តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?
4
ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។
5
ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារ ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ ស្រក់ទៅលើរនុកទ្វារ។
6
ខ្ញុំបើកទ្វារជូនម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7
ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំ ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួន ចេញពីខ្ញុំ។
8
ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ តើពួកនាងប្រាប់គាត់ថាដូចម្ដេច? ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
9
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែក ជាងបុរសឯទៀត បានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
10
ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ ស និងស្បែកភ្លឺរលោង ទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្ស មួយម៉ឺននាក់ក្ដី ក៏ឃើញប្លែកពីគេដែរ។
11
ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
12
ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
13
ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល ដែលមានពេញដោយផ្កា សាយគន្ធពិដោរ បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់ ដែលបញ្ចេញក្លិនយ៉ាងក្រអូប។
14
ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។
15
ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។
16
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
All chapters:
1
2
3
4
5
6
7
8