bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Thessalonians 1
2 Thessalonians 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតានៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ
2
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
3
បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
4
ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។
5
នេះជាភស្តុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។
6
ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា
7
ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ
8
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
9
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
10
នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។
11
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ
12
ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏បានតម្កើងឡើងក្នុងព្រះអង្គដែរ តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3