bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Thessalonians 2
2 Thessalonians 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងត្រូវយាងមក ហើយយើងត្រូវជួបជុំនៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នាថា
2
កុំប្រញាប់នឹងជ្រួលច្របល់ ឬស្លន់ស្លោដោយសារវិញ្ញាណណា ពាក្យសម្ដីណា ឬសំបុត្រណា ដែលទំនងជាមកពីយើងក្តី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយនោះឡើយ។
3
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាតាមវិធីណាឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែមានការបះបោរមកជាមុន ហើយមនុស្សទទឹងច្បាប់លេចមក គឺជាកូននៃសេចក្ដីវិនាស
4
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
5
កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះ តើអ្នករាល់គ្នាមិននឹកចាំឬទេ?
6
ឥឡូវនេះ អ្នករាល់គ្នាដឹងថាអ្វីដែលឃាត់ឃាំងវាហើយ ដើម្បីឲ្យវាបានលេចមកតាមពេលកំណត់របស់វា។
7
ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែ អ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។
8
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
9
អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ
10
និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។
11
ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ
12
ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។
13
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
14
ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
15
ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។
16
សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ
17
កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3