bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Thessalonians 3
2 Thessalonians 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ
2
ហើយឲ្យយើងបានរួចពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់សុទ្ធតែមានជំនឿទេ។
3
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
4
យើងមានចិត្តជឿជាក់ក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយក៏នឹងប្រព្រឹត្តតាមសេចក្ដីដែលយើងបង្គាប់តទៅមុខទៀតដែរ។
5
សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
6
ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។
7
ដ្បិតអ្នករាល់គ្នាដឹងហើយថាគួរយកតម្រាប់តាមយើងបែបណា ព្រោះយើងមិនបានខ្ជិលច្រអូសឡើយ កាលយើងនៅជាមួយអ្នករាល់គ្នា
8
ក៏មិនបានទទួលទានអាហាររបស់អ្នកណាដោយមិនបានបង់ថ្លៃដែរ គឺយើងបានធ្វើការយ៉ាងនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើង។
9
នេះមិនមែនដោយព្រោះយើងគ្មានសិទ្ធិនោះទេ គឺយើងចង់ធ្វើគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាម។
10
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។
11
ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។
12
ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។
13
បងប្អូនអើយ កុំរសាយចិត្តនឹងប្រព្រឹត្តអំពើល្អឡើយ។
14
ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។
15
ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
16
សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។
17
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ នេះជាកំណត់សម្គាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ជារបៀបដែលខ្ញុំសរសេរ។
18
សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។:៚
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3