bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hosea 13
Hosea 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
1
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
2
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
3
ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
4
ប៉ុន្ដែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5
គឺយើងនេះហើយដែលថែទាំអ្នកនៅទីរហោស្ថាន គឺនៅលើទឹកដីហួតហែង
6
តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។
7
ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ យើងនឹងលបចាំតាមផ្លូវដូចជាខ្លារខិន។
8
យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន យើងនឹងហែកស្រោមបេះដូងរបស់គេ នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។
9
ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
10
ឥឡូវនេះ តើស្តេចរបស់អ្នកនៅឯណា ម្ដេចមិនឃើញគេជួយសង្គ្រោះអ្នក នៅតាមទីក្រុងទាំងប៉ុន្មានរបស់អ្នកផងទៅ? តើពួកមេដឹកនាំរបស់អ្នក គឺអស់អ្នកដែលអ្នកបានពោលទៅគេថា "សូមឲ្យយើងមានស្តេច និងពួកមេដឹកនាំមក៍" នោះនៅឯណា?
11
យើងបានឲ្យអ្នកមានស្តេច ទាំងចិត្តយើងខឹង ហើយក៏បានដកស្តេចនោះចេញ ទាំងចិត្តយើងក្រេវក្រោធ។
12
អំពើទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ។
13
ការឈឺចាប់ដូចស្រ្ដីសម្រាលកូន បានមកដល់គេហើយ គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់ពេលកើត វាមិនព្រមចេញពីផ្ទៃម្ដាយមកទេ។
14
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
15
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
16
សាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន ព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន គេនឹងដួលស្លាប់ដោយដាវ កូនតូចៗរបស់គេនឹងត្រូវសត្រូវបោកខ្ទេចខ្ចី ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14