bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hosea 8
Hosea 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
1
ចូរផ្អឹបត្រែនៅមាត់របស់អ្នកចុះ! មានសត្រូវបោះពួយដូចឥន្ទ្រី មកលើដំណាក់របស់ព្រះយេហូវ៉ា ព្រោះពួកអ៊ីស្រាអែលបានបំពាន លើសេចក្ដីសញ្ញារបស់យើង ហើយបះបោរប្រឆាំងនឹងច្បាប់របស់យើង។
2
គេស្រែករកយើងថា "ព្រះនៃទូលបង្គំអើយ យើងខ្ញុំជាសាសន៍អ៊ីស្រាអែល ស្គាល់ព្រះអង្គហើយ!"
3
អ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីល្អ ខ្មាំងសត្រូវនឹងដេញតាមគេ។
4
គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារយើងទេ ក៏បានតាំងពួកមេដឹកនាំ តែយើងមិនបានដឹងឡើយ។ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យខ្លួនគេត្រូវវិនាស។
5
ឱសាម៉ារីអើយ យើងបានបោះចោលរូបកូនគោរបស់អ្នកហើយ កំហឹងរបស់យើងបានឆួលឡើងទាស់នឹងគេ។ តើដល់ពេលណាទើបគេជ្រះស្អាតវិញ?
6
ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។
7
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
8
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
9
ដ្បិតគេបានឡើងទៅស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅដាច់តែឯង អេប្រាអិមបានជួលគូស្នេហ៍។
10
ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ យើងនឹងប្រមូលផ្ដុំពួកគេភ្លាម ហើយស្តេច និងពួកមេដឹកនាំ នឹងត្រូវរងទុក្ខវេទនាភ្លាមដែរ ដោយព្រោះតែបង់សួយសារអាករ។
11
ដោយព្រោះអេប្រាអិមបានសង់អាសនា ច្រើនឡើងៗសម្រាប់ធ្វើបាប អាសនាទាំងនោះក៏ត្រឡប់ជាទី ដែលនាំឲ្យគេធ្វើបាបដែរ។
12
ទោះបើយើងសរសេរអស់ទាំងមាត្រាច្បាប់ របស់យើងទុកសម្រាប់គេក៏ដោយ ក៏គេចាត់ទុកជាច្បាប់ដទៃដែរ។
13
រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនទទួលទេ ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយដាក់ទោសអំពើបាបរបស់គេ គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។
14
ដ្បិតអ៊ីស្រាអែលបានបំភ្លេចព្រះដែលបង្កើតខ្លួន ក៏សង់វិមានផ្សេងៗឡើង ហើយយូដាបានសង់ទីក្រុង ដែលមានកំផែងការពារកាន់តែច្រើន តែយើងនឹងចាត់ភ្លើងទៅលើទីក្រុងរបស់គេ ភ្លើងនោះនឹងបំផ្លាញទីមាំមួនរបស់គេទៅ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14