bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Joshua 18
Joshua 18
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។
2
ប៉ុន្ដែ ក្នុងចំណោមពួកកូនចៅអ៊ីស្រាអែល នៅមានកុលសម្ព័ន្ធប្រាំពីរ ដែលមិនទាន់បានទទួលចំណែកមត៌កនៅឡើយ។
3
ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នាអែអង់ដល់កាលណាទៀត ទើបទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានប្រទានឲ្យ?
4
ក្នុងកុលសម្ព័ន្ធនីមួយៗ ចូររើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុកនោះ។ គេត្រូវសរសេរអំពីស្ថានភាពស្រុកនោះ តាមចំណែកមត៌ករបស់គេ រួចត្រឡប់មកជួបខ្ញុំវិញ។
5
គេត្រូវចែកទឹកដីនោះជាប្រាំពីរចំណែក គឺពួកយូដាត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងជើង។
6
ត្រូវសរសេរអំពីស្ថានភាពស្រុកនោះ ជាប្រាំពីរចំណែក ហើយយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកអ្នករាល់គ្នានៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង។
7
ប៉ុន្ដែ ពួកលេវីគ្មានចំណែកក្នុងចំណោមអ្នករាល់គ្នាទេ ដ្បិតការងារជាសង្ឃរបស់ព្រះយេហូវ៉ា ជាមត៌ករបស់គេ។ ឯពួកកាដ ពួករូបេន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានទទួលមត៌ករបស់ខ្លួន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើត»។
8
ដូច្នេះ បុរសទាំងនោះក៏រៀបចំខ្លួនចេញដំណើរ ហើយលោកយ៉ូស្វេផ្ដាំអស់អ្នកដែលទៅនោះឲ្យសរសេរអំពីស្ថានភាពស្រុកនោះ ដោយបង្គាប់ថា៖ «ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរអំពីស្ថានភាពស្រុកនោះ រួចត្រឡប់មកជួបខ្ញុំវិញ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា»។
9
ដូច្នេះ បុរសទាំងនោះក៏ចេញទៅ ហើយដើរចុះឡើងក្នុងស្រុក រួចកត់ត្រាក្នុងសៀវភៅមួយអំពីស្ថានភាពក្រុងនានាក្នុងស្រុកនោះ ជាប្រាំពីរចំណែក ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំត្រង់ស៊ីឡូរវិញ
10
លោកយ៉ូស្វេក៏ចាប់ឆ្នោតឲ្យពួកគេនៅស៊ីឡូរ នៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ លោកយ៉ូស្វេចែកទឹកដីឲ្យពួកកូនចៅអ៊ីស្រាអែលដល់កុលសម្ព័ន្ធនីមួយៗ តាមចំណែករៀងៗខ្លួន។
11
ឆ្នោតដំបូងត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ហើយទឹកដីរបស់គេ ស្ថិតនៅចន្លោះទឹកដីរបស់ពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប។
12
ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងទៅជម្រាលខាងជើងក្រុងយេរីខូរ រួចបន្តទៅខាងលិច តាមស្រុកភ្នំ ហើយផុតត្រង់ទីរហោស្ថានបេត-អាវេន។
13
បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។
14
ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។
15
ឯព្រំប្រទល់ខាងត្បូង ចាប់ផ្ដើមត្រង់ជាយក្រុងគារយ៉ាត់-យារីម ទៅដល់អេប្រុន រហូតដល់ក្បាលទឹកណែបត្វា។
16
បន្ទាប់មក ព្រំប្រទល់ចុះទៅដល់ចុងភ្នំ ដែលនៅទល់មុខជ្រលងភ្នំបេន-ហ៊ីនណម នៅខាងជើងនៃជ្រលងភ្នំរេផែម ហើយចុះទៅដល់ជ្រលងភ្នំហ៊ីនណម ត្រង់ជម្រាលខាងត្បូងក្រុងយេប៊ូស ចុះទៅអេន-រ៉ូកេល។
17
បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន
18
ហើយកាត់តាមជម្រាលខាងជើងបេត-អារ៉ាបា រួចចុះទៅដល់អារ៉ាបា។
19
ព្រំប្រទល់នោះបន្តតាមជម្រាលខាងជើងបេត-ហុកឡា មកផុតត្រឹមឈូងសមុទ្រស្លាប់ ខាងជើង ត្រង់ចុងខាងត្បូងទន្លេយ័រដាន់។ នេះហើយជាព្រំប្រទល់ខាងត្បូង។
20
ឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ព្រមទាំងព្រំប្រទល់ដែលនៅជុំវិញ។
21
រីឯក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ គឺយេរីខូរ បេត-ហុកឡា អេមាក់-កេសីស
22
បេត-អារ៉ាបា សេម៉ារែម បេត-អែល
23
អាវីម ប៉ារ៉ា អូប្រា
24
កេផា-អាំម៉ូនី អូបនី និងកេបា ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
25
ក្រុងគីបៀន រ៉ាម៉ា ប្អៀរ៉ុត
26
មីសប៉ា កេភីរ៉ា ម៉ូសា
27
រេគេម យារពាល តារ៉ាឡា
28
សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Joshua Commentaries
→
Devotional
Joshua Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦) Study Bible
→