bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Joshua 6
Joshua 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
1
ពេលនោះ គេបិទទ្វារក្រុងយេរីខូរជិត ទាំងខាងក្នុង ទាំងខាងក្រៅ ព្រោះតែខ្លាចប្រជាជនអ៊ីស្រាអែល គ្មានអ្នកណាចេញចូលបានឡើយ។
2
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។
3
អ្នករាល់គ្នាដែលជាពួកខ្លាំងពូកែ ត្រូវដើរជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ
4
ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។
5
ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។
6
លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។
7
បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពួកអ្នកប្រដាប់អាវុធដើរទៅពីមុខហិបរបស់ព្រះយេហូវ៉ា»។
8
កាលលោកយ៉ូស្វេបានបង្គាប់ប្រជាជនរួចហើយ សង្ឃទាំងប្រាំពីររូប ដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរនៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅមុខទាំងផ្លុំត្រែ ហើយហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាក៏ទៅតាមក្រោយ។
9
ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។
10
លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។
11
ដូច្នេះ លោកឲ្យគេសែងហិបរបស់ព្រះយេហូវ៉ា ព័ទ្ធជុំវិញទីក្រុងអស់មួយជុំ រួចគេត្រឡប់ចូលមកក្នុងជំរំវិញ ហើយសម្រាកពេលយប់ក្នុងជំរំ។
12
លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។
13
ពួកសង្ឃទាំងប្រាំពីររូបដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរ។ ពួកអ្នកប្រដាប់អាវុធដើរនៅខាងមុខ ហើយកម្លាំងការពារជួរខាងក្រោយ ដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។
14
នៅថ្ងៃទីពីរ គេដើរជុំវិញទីក្រុងមួយជុំ រួចវិលចូលមកក្នុងជំរំវិញ។ គេធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ។
15
នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។
16
នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។
17
ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។
18
រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
19
ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។
20
ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។
21
ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
22
លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់បុរសពីរនាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា៖ «ចូរចូលទៅក្នុងផ្ទះស្រីពេស្យានោះ ហើយនាំនាង និងមនុស្សទាំងអស់របស់នាងចេញមក ដូចអ្នកបានស្បថនឹងនាង»។
23
ដូច្នេះ យុវជនទាំងពីរដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ឪពុកម្តាយ និងបងប្អូន ព្រមទាំងអ្វីៗទាំងអស់ដែលជារបស់នាងចេញមក។ ពួកគេនាំញាតិសន្តានទាំងអស់របស់នាងចេញមក ហើយដាក់ឲ្យនៅខាងក្រៅជំរំអ៊ីស្រាអែល។
24
គេក៏ដុតទីក្រុង និងអ្វីៗនៅក្នុងក្រុងនោះចោលទាំងអស់ ទុកតែប្រាក់ មាស និងភាជនៈដែលធ្វើពីលង្ហិន និងពីដែកប៉ុណ្ណោះ រួចគេយករបស់ទាំងនោះទៅដាក់ក្នុងឃ្លាំងនៃដំណាក់របស់ព្រះយេហូវ៉ា។
25
ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។
26
នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ «អ្នកណាដែលនាំគេសង់ក្រុងយេរីខូរនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។
27
ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូស្វេ ហើយកេរ្ដិ៍ឈ្មោះរបស់លោកល្បីសុសសាយពេញស្រុកនោះទាំងមូល។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24