bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Leviticus 20
Leviticus 20
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«អ្នកត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីសេចក្ដីនេះទៀតថា បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យប្រជាជននៅក្នុងស្រុកសម្លាប់អ្នកនោះចោល ដោយគប់នឹងថ្មជាកុំខាន
3
យើងនឹងតាំងមុខទាស់នឹងអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រោះបានឲ្យកូនខ្លួនទៅព្រះម៉ូឡុក ទាំងនាំឲ្យទីបរិសុទ្ធយើងទៅជាស្មោកគ្រោក ហើយបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងផង។
4
ប្រសិនបើប្រជាជននៅស្រុកនោះគេធ្មេចភ្នែក ក្នុងកាលដែលអ្នកនោះឲ្យកូនខ្លួនទៅព្រះម៉ូឡុកដូច្នេះ ហើយមិនសម្លាប់អ្នកនោះចោល
5
នោះយើងនឹងតាំងមុខទាស់នឹងអ្នកនោះ និងគ្រួសារគេដែរ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ ព្រមទាំងអស់អ្នកដែលផិតទៅតាម ដើម្បីសហាយស្មន់នឹងព្រះម៉ូឡុកនោះផង។
6
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
7
ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញ ហើយឲ្យបានបរិសុទ្ធចុះ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
8
ត្រូវកាន់អស់ទាំងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ាដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។
9
អស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
10
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
11
បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសម្លាប់អ្នកទាំងពីរនោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
12
បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវសម្លាប់ចោលទាំងពីរនាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ។
13
បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំងពីរបានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
14
បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្ដាលអ្នករាល់គ្នាឡើយ។
15
បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវសម្លាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសម្លាប់ដែរ។
16
បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសម្លាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសម្លាប់ទាំងពីរកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
17
បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំងពីរនឹងត្រូវកាត់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។
18
បើមនុស្សណារួមដំណេកជាមួយស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសម្រាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំងពីរនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
19
មិនត្រូវបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកអ្នកឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរ្តិ៍ញាតិសន្តានជិតដិតខ្លួនហើយ អ្នកទាំងពីរនោះនឹងត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។
20
ប្រសិនបើមនុស្សណារួមដំណេកជាមួយប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំ ឬមាខ្លួនហើយ អ្នកទាំងពីរនោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅដោយឥតមានកូន។
21
បើមនុស្សណាយកប្រពន្ធរបស់បង ឬប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
22
ដូច្នេះ អ្នករាល់គ្នាត្រូវកាន់អស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលយើងនាំអ្នករាល់គ្នាចូលទៅនៅនោះ បានក្អួតអ្នកចេញដែរ
23
មិនត្រូវដើរតាមអស់ទាំងទំនៀមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន ដែលយើងបណ្តេញពីមុខអ្នករាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាយើងខ្ពើមឆ្អើមដល់គេ។
24
តែយើងបានប្រាប់អ្នករាល់គ្នាហើយថា អ្នករាល់គ្នានឹងទទួលស្រុករបស់គេទុកជាមត៌ក យើងនឹងឲ្យស្រុកនោះទៅជាកេរអាករដល់អ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបានញែកអ្នកចេញពីអស់ទាំងសាសន៍ដទៃហើយ។
25
ដូច្នេះ អ្នករាល់គ្នាត្រូវចេះសម្គាល់សត្វជើងបួនដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោកដោយសត្វជើងបួន ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលយើងបានញែកចេញពីអ្នករាល់គ្នា ទុកជាមិនស្អាតនោះឡើយ។
26
អ្នករាល់គ្នាត្រូវបានបរិសុទ្ធដើម្បីយើង ដ្បិតយើងនេះគឺព្រះយេហូវ៉ា យើងបរិសុទ្ធ ហើយយើងបានញែកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់យើងវិញ។
27
មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសម្លាប់ចោលកុំខាន ត្រូវគប់គេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27