bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Leviticus 24
Leviticus 24
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសម្រាំងមកសម្រាប់ចង្កៀង ដើម្បីឲ្យបានឆេះជានិច្ច
3
អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹក នៅចំពោះព្រះយេហូវ៉ា ត្រង់ខាងក្រៅវាំងននដែលបាំងហិបនៃសេចក្ដីបន្ទាល់ ក្នុងត្រសាលជំនុំ នេះហើយជាច្បាប់សម្រាប់អស់កល្បជានិច្ច នៅអស់ទាំងតំណអ្នកតរៀងទៅ។
4
ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាសសុទ្ធ នៅចំពោះព្រះយេហូវ៉ាជានិច្ច។
5
ត្រូវយកម្សៅយ៉ាងម៉ដ្តធ្វើនំដប់ពីរ គឺថានំនីមួយៗធ្វើពីម្សៅពីរខ្ញឹង
6
ហើយត្រូវតម្រៀបនំទាំងនោះជាពីរជួរ ក្នុងមួយជួរមានប្រាំមួយ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា។
7
រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំងពីរជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
8
រាល់តែថ្ងៃសប្ប័ទ ត្រូវឲ្យលោកតម្រៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាតង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
9
នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុត សម្រាប់ពួកលោក ពីក្នុងអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច»។
10
នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្ដាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងជំរំ
11
កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯលោកម៉ូសេ។ ម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
12
គេបានឃុំអ្នកនោះទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសម្រេចពីដំណើរនោះ។
13
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
14
«ចូរនាំអ្នកដែលបានជេរប្រទេចនោះចេញទៅក្រៅជំរំ ហើយអស់អ្នកដែលឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យក្រុមជំនុំទាំងអស់គ្នាគប់វានឹងថ្មទៅ។
15
ត្រូវឲ្យអ្នកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលជេរប្រទេចដល់ព្រះរបស់ខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ
16
ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសម្លាប់ជាកុំខាន ក្រុមជំនុំទាំងអស់គ្នាត្រូវគប់នឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសម្លាប់ចោល។
17
អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះត្រូវសម្លាប់ជាកុំខានដែរ។
18
ឯអ្នកណាដែលវាយសត្វឲ្យស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត។
19
បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ។
20
ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ។
21
បើអ្នកណាសម្លាប់សត្វ នោះត្រូវតែសងគេ តែបើសម្លាប់មនុស្សវិញ អ្នកនោះត្រូវទទួលទោសដល់ស្លាប់ដែរ។
22
ត្រូវមានច្បាប់តែមួយប៉ុណ្ណោះ សម្រាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
23
ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅក្រៅជំរំ គប់នឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសម្រេច ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27