bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Leviticus 22
Leviticus 22
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 23 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។
3
ចូរប្រាប់គេថា អ្នកណាក្នុងពូជអ្នករាល់គ្នា នៅតំណតទៅ ដែលជាប់មានភាពមិនស្អាតណា ក៏ចូលមកឯតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខយើងទៅ យើងនេះជាព្រះយេហូវ៉ា
4
ប្រសិនបើអ្នកណាម្នាក់ក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ រហូតដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់មនុស្សដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬអ្នកណាដែលមានទឹកកាមចេញពីខ្លួនមក
5
ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់អ្នកណាដែលភាពមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានភាពមិនស្អាតយ៉ាងណាក៏ដោយ
6
អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ទាល់តែបានងូតទឹកជាមុនសិន។
7
រួចកាលណាថ្ងៃលិចហើយ នោះទើបបានស្អាត ហើយបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់អ្នកនោះ។
8
គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ យើងនេះជាព្រះយេហូវ៉ា។
9
ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់យើង ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ យើងនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
10
មិនត្រូវឲ្យអ្នកដទៃណាបរិភោគតង្វាយបរិសុទ្ធឡើយ អ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគតង្វាយបរិសុទ្ធនោះដែរ
11
ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញអ្នកបម្រើមក អ្នកបម្រើនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន។
12
បើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគតង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ
13
តែបើកូនស្រីរបស់សង្ឃណាជាមេម៉ាយ ឬដែលប្តីលែងឥតមានកូន ហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួន ដូចកាលនៅក្រមុំវិញ នាងនោះនឹងបរិភោគអាហាររបស់ឪពុកបាន តែមិនត្រូវឲ្យអ្នកដទៃណាបរិភោគទេ។
14
បើអ្នកដទៃណាបរិភោគអ្វីពីតង្វាយបរិសុទ្ធដោយឥតដឹង ត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញ ព្រមទាំងថែមមួយភាគក្នុងប្រាំផង។
15
គេមិនត្រូវធ្វើឲ្យតង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល ដែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ
16
នោះជាហេតុនាំឲ្យគេមានអំពើទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគតង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ»។
17
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ
18
ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ពេលអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងយកមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
19
នោះបើគេចង់ឲ្យព្រះអង្គទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី
20
តែសត្វណាដែលវិកលវិការ នោះអ្នករាល់គ្នាមិនត្រូវថ្វាយឡើយ ដ្បិតព្រះអង្គមិនទទួលសត្វយ៉ាងនោះស្នងអ្នករាល់គ្នាទេ។
21
ពេលអ្នកណាម្នាក់ថ្វាយយញ្ញបូជា ជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា សម្រាប់លាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត ទោះបើគោ ឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបព្រះអង្គទទួល មិនត្រូវមានភាពពិការអ្វីឡើយ។
22
ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ព្រះអង្គនៅលើអាសនាឡើយ។
23
បើគោ ឬចៀម មានអវយវៈខ្វះខាតមិនខានពេញលក្ខណៈ នោះអ្នកនឹងថ្វាយជាតង្វាយស្ម័គ្រពីចិត្តបាន តែព្រះអង្គមិនទទួលសត្វនោះសម្រាប់ជាតង្វាយលាបំណន់ឡើយ។
24
បើសត្វណាមានពងខូច ឬខ្ទាំ បែក ឬក្រៀវ នោះអ្នករាល់គ្នាមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកអ្នកដែរ
25
អ្នករាល់គ្នាមិនត្រូវទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សម្រាប់ថ្វាយជាព្រះស្ងោយរបស់ព្រះនៃអ្នកឡើយ ព្រោះសត្វយ៉ាងនោះមិនពេញលក្ខណៈទេ គឺមានវិកលវិការហើយ ព្រះអង្គមិនទទួលស្នងអ្នករាល់គ្នាឡើយ»។
26
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
27
«ពេលណាកូនគោ កូនចៀម ឬកូនពពែកើតមក ត្រូវឲ្យវានៅជាមួយមេរយៈពេលប្រាំពីរថ្ងៃ រួចចាប់ពីថ្ងៃទីប្រាំបីទៅ នោះនឹងទទួលសម្រាប់ជាតង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន
28
តែទោះបើគោ ឬចៀមក្តី មិនត្រូវសម្លាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ។
29
បើកាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជា ទុកជាតង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយឲ្យព្រះអង្គបានទទួលអ្នកចុះ។
30
រួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះ មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ យើងនេះជាព្រះយេហូវ៉ា។
31
ដូច្នេះ អ្នករាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តិរបស់យើង ហើយប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ា
32
អ្នករាល់គ្នាមិនត្រូវបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ គឺដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានតម្កើងយើងឡើងជាបរិសុទ្ធ យើងនេះគឺព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ
33
ហើយបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះរបស់អ្នករាល់គ្នា យើងនេះជាព្រះយេហូវ៉ា»។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27