bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ruth 4
Ruth 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
លោកបូអូសបានឡើងទៅអង្គុយនៅត្រង់ទ្វារក្រុង ហើយមើល៍ អ្នកដែលមានច្បាប់នឹងលោះ ដែលលោកបូអូសបាននិយាយប្រាប់នាងរស់ក៏មកដល់។ ដូច្នេះ លោកបូអូសពោលថា៖ «បងអើយ សូមអញ្ជើញមកអង្គុយនៅទីនេះសិន» គាត់ក៏ចូលមកអង្គុយ។
2
លោកបូអូសបានហៅពួកចាស់ទុំក្នុងក្រុងនោះចំនួនដប់នាក់មកជម្រាបថា៖ «សូមអង្គុយនៅទីនេះចុះ» គេក៏អង្គុយ។
3
ពេលនោះ លោកមានប្រសាសន៍ទៅកាន់អ្នកដែលមានច្បាប់នឹងលោះនោះថា៖ «ណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដីមួយក្បាលរបស់អេលីម៉ាលេច ជាសាច់ញាតិរបស់យើង។
4
ខ្ញុំបានគិតថា ត្រូវជម្រាបឲ្យបងដឹងដែរ ដូច្នេះ សូមបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ និងនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង គ្មានអ្នកណាទៀតមានច្បាប់លោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ» អ្នកនោះឆ្លើយថា៖ «ខ្ញុំព្រមលោះចុះ»។
5
បន្ទាប់មក លោកបូអូសមានប្រសាសន៍ថា៖ «នៅថ្ងៃណាដែលបងទិញដីនោះពីណាអូមី សូមបងយកនាងរស់សាសន៍ម៉ូអាប់ ជាស្ត្រីមេម៉ាយដែលប្ដីស្លាប់នោះធ្វើជាប្រពន្ធផង ដើម្បីរក្សាឈ្មោះឲ្យអ្នកស្លាប់នោះ នៅជាប់ក្នុងមត៌ករបស់គាត់តទៅ»។
6
ពេលនោះ អ្នកដែលមានច្បាប់លោះនោះ ឆ្លើយថា៖ «ខ្ញុំមិនអាចលោះបានទេ ក្រែងបាត់មត៌ករបស់ខ្ញុំ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំលោះចុះ ដ្បិតខ្ញុំមិនអាចលោះបានទេ»។
7
កាលពីដើម នៅស្រុកអ៊ីស្រាអែល អ្នកលោះ ឬអ្នកប្តូររបស់អ្វីមួយ ត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ទុកជាបន្ទាល់ ដើម្បីឲ្យបានសម្រេចការក្នុងស្រុកអ៊ីស្រាអែល។
8
ដូច្នេះ អ្នកដែលមានច្បាប់នឹងលោះនោះ ក៏ពោលទៅកាន់លោកបូអូសថា៖ «ចូរទិញដីនោះសម្រាប់ខ្លួនអ្នកចុះ» រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ។
9
នោះលោកបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា៖ «នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន និងម៉ាឡូនពីណាអូមីហើយ
10
មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមត៌កគាត់ឡើងវិញ ដើម្បីកុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីស្រាប់ហើយ»។
11
ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា៖ «យើងទាំងអស់គ្នាជាសាក្សីស្រាប់ សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំងពីរនោះបានបង្កើតគ្រួសារអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើង ក្នុងស្រុកអេប្រាតា ហើយមានឈ្មោះល្បីក្នុងក្រុងបេថ្លេហិមផង
12
សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង ពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក តាមរយៈស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារបានបង្កើតឲ្យយូដាដែរ»។
13
ដូច្នេះ លោកបូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ហើយព្រះយេហូវ៉ាប្រោសឲ្យនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។
14
ពួកស្រ្តីនិយាយនឹងណាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ា ដែលព្រះអង្គមិនបានទុកឲ្យអ្នកឥតមានសាច់ញាតិជិតដិតនៅថ្ងៃនេះ បានប្រកបដោយព្រះពរ សូមឲ្យលោកមានឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល!
15
កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នកក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុសប្រាំពីរនាក់ផង នាងបានបង្កើតវាមក»។
16
ណាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា
17
ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុសមួយកើតមកឲ្យណាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកព្រះបាទដាវីឌ។
18
នេះហើយជាពង្សាវតាររបស់ពេរេស គឺពេរេសបង្កើតហេស្រុន
19
ហេស្រុនបង្កើតរ៉ាម រ៉ាមបង្កើតអ័មីណាដាប់
20
អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន
21
សាលម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតអូបិឌ
22
អូបិឌបង្កើតអ៊ីសាយ អ៊ីសាយបង្កើតដាវីឌ។:៚
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4