bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Song of Solomon 2
Song of Solomon 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
1
ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2
៙ មាសសម្លាញ់អើយ ក្នុងចំណោមពួកកូនស្រីៗ នាងប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា។
3
៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ
4
ទ្រង់បាននាំខ្ញុំទៅផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់
5
សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6
ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
8
ន៎ុះន៏ សំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ មើល៍ ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ ហើយលោតសម្ទុះក្អែកនៅលើទួល
9
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10
ស្ងួនសម្លាញ់របស់ខ្ញុំ បានមានរាជឱអង្ការនឹងខ្ញុំថា មាសសម្លាញ់អើយ ក្រោកឡើង ស្រស់ប្រិមប្រិយអើយ ចេញមក
11
ដ្បិតមើល៍ រដូវរងាកន្លងផុតទៅហើយ ភ្លៀងក៏រាំងស្រឡះដែរ
12
ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13
ដើមល្វាមានផ្លែខ្ចីកំពុងទុំ ហើយដើមទំពាំងបាយជូរកំពុងផ្កា ក៏សាយក្លិនក្រអូបឈ្វេង ដូច្នេះ ចូរក្រោកឡើង មាសសម្លាញ់អើយ ឱស្រស់ប្រិមប្រិយអើយ ចេញមក
14
ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
15
ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ
16
៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ ខ្ញុំក៏ជារបស់ទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង
17
ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលទៅបាត់សិន។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
All chapters:
1
2
3
4
5
6
7
8