bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Song of Solomon 4
Song of Solomon 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
មាសសម្លាញ់អើយ អូនស្អាតណាស់ មើល៍ អូនជាស្រីស្រស់ស្អាតណាស់ ភ្នែកអូនដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់មានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ នៅស្រុកកាឡាត។
2
ធ្មេញដូចជាហ្វូងចៀមដែលទើបកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ
3
បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹមមួយចំហៀង។
4
កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5
ដោះឯងទាំងពីរដូចជាកូនក្តាន់ពីរ ដែលជាកូនភ្លោះរបស់មេមួយ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6
៙ យើងនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7
៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ
8
ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូន ជាមួយយើងចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ និងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9
ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តយើងទៅហើយ ឯងបានចាប់យកដួងចិត្តយើងដោយកែវភ្នែក និងដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះ។
10
ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាងល្អវិសេសណាស់។ សេចក្ដីស្រឡាញ់របស់ឯង ឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯង ក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ
11
ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
12
ប្អូនជាប្រពន្ធរបស់យើង ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូល ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13
ត្រួយឯងជាចម្ការទទឹម មានផ្លែដ៏វិសេស ក៏មានដើមក្រពេន និងដើមទេព្វិរូ
14
គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មាន ដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ និងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
15
ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាទឹកជ្រោះហូរមកពីភ្នំល្បាណូន។
16
៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូបសាយចេញទៅ សូមឲ្យស្ងួនសម្លាញ់របស់ខ្ញុំ ចូលមកក្នុងសួនច្បាររបស់ទ្រង់ ហើយសោយផលដ៏មានឱជារស របស់ទ្រង់ចុះ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8