bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Song of Solomon 5
Song of Solomon 5
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
1
ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2
៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសម្លាញ់ ឱព្រាបរបស់យើង ជាអ្នកបរិសុទ្ធរបស់យើងអើយ ចូរបើកទ្វារឲ្យយើងផង ដ្បិតក្បាលយើងទទឹកជោកដោយសន្សើម សរសៃសក់យើងផង ដោយទឹកដែលធ្លាក់នៅពេលយប់។
3
យើងបានដោះអាវយើងចេញហើយ ធ្វើដូចម្តេចឲ្យយើងពាក់វិញបាន? យើងបានលាងជើងហើយ ធ្វើដូចម្តេចឲ្យយើងប្រឡាក់ទៀតបាន?
4
ស្ងួនសម្លាញ់ខ្ញុំក៏បញ្ចូល ព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់
5
ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសម្លាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ពីម្រាមដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ។
6
ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។
7
ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ។
8
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសម្លាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។
9
៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណា បានជានាងចាប់ឲ្យយើងស្បថដូច្នេះ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណាទៅ។
10
៙ ស្ងួនសម្លាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហម ទ្រង់ជាឯកអង្គក្នុងពួកមួយម៉ឺននាក់
11
ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់អង្កាញ់ ហើយខ្មៅដូចសារិកា
12
ព្រះនេត្ររបស់ព្រះអង្គ ដូចជាព្រាបនៅមាត់ផ្លូវទឹក ដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោងយ៉ាងសមល្អ
13
ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប ដូចជាដំណាំស្មៅមានក្លិនផ្អែម ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14
ព្រះហស្តរបស់ព្រះអង្គដូចជាចិញ្ចៀនមាស ដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុក លម្អដោយត្បូងកណ្ដៀង
15
ព្រះបាទរបស់ព្រះអង្គដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលម្អដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ
16
ព្រះឧសទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ នេះហើយជាស្ងួនសម្លាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
All chapters:
1
2
3
4
5
6
7
8