bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Zechariah 1
Zechariah 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
1
នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរាជ្យដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី កូនបេរេគា ដែលជាកូនអ៊ីដោថា៖
2
«ព្រះយេហូវ៉ាថ្នាំងថ្នាក់ជាខ្លាំងនឹងបុព្វបុរសរបស់ឯងរាល់គ្នា។
3
ហេតុនោះ ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯយើងវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះយើងនឹងវិលមកឯឯងរាល់គ្នាដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
4
កុំប្រព្រឹត្តដូចជាបុព្វបុរសរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្ដអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមយើងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
5
ឯបុព្វបុរសរបស់ឯងរាល់គ្នា តើឥឡូវគេនៅឯណា ហើយតើពួកហោរានៅជាដរាបឬ?
6
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។
7
នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ គឺខែមាឃ ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា៖
8
«នៅវេលាយប់ យើងបានមើលឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលដើមយីថោ ដែលដុះនៅទីទំនាប នៅពីក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ និងស។
9
ពេលនោះ ខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី? ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា យើងនឹងបង្ហាញឲ្យអ្នកដឹងថាទាំងអស់នេះជាអ្វី»។
10
ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។
11
ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។
12
ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?»
13
ព្រះយេហូវ៉ាឆ្លើយដោយពាក្យល្អ គឺជាពាក្យកម្សាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ។
14
ដូច្នេះ ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ «ចូរប្រកាសថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន
15
ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។
16
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានវិលមកក្រុងយេរូសាឡិម ទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់យើងនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
17
ចូរបន្លឺឡើងម្ដងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់យើងនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង»។
18
ខ្ញុំបានក្រឡេកមើលទៅឃើញស្នែងបួន
19
ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើនេះជាអ្វី?» ទេវតាប្រាប់ខ្ញុំថា៖ «នេះជាស្នែងទាំងប៉ុន្មានដែលបានកម្ចាត់កម្ចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡិម»។
20
ពេលនោះ ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញជាងដែកបួននាក់។
21
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?» ទេវតាប្រាប់ថា៖ «គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដែលគ្មានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមកបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីកម្ចាត់កម្ចាយគេ»។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14