bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Zechariah 9
Zechariah 9
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
1
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល
2
ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ក្រុងទីរ៉ុស និងក្រុងស៊ីដូនដែរ ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ។
3
ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ។
4
ប៉ុន្តែ ព្រះអម្ចាស់នឹងទម្លាក់គេចេញ ហើយវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ទីក្រុងនោះនឹងត្រូវភ្លើងឆេះ។
5
ឯក្រុងអាសកាឡូនក៏ឃើញដែរ ហើយភ័យខ្លាច រួមទាំងក្រុងកាសាផងដែរ គេនឹងមានការឈឺចាប់ជាខ្លាំងចំពោះក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេត្រឡប់ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅ។
6
មានសុទ្ធតែពួកកូនកាត់រស់នៅក្នុងក្រុងអាសដូឌ ហើយយើងនឹងបំផ្លាញសេចក្ដីអំនួត របស់សាសន៍ភីលីស្ទីន។
7
យើងនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្ដាលធ្មេញគេដែរ នោះគេនឹងសល់នៅសម្រាប់គោរពដល់ព្រះនៃយើង ហើយនឹងដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ។
8
យើងនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់យើង ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ ក៏គ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតដែរ ដ្បិតឥឡូវនេះ ភ្នែកយើងបានឃើញហើយ។
9
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
10
យើងនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូរចម្បាំងនឹងត្រូវកាត់ចេញ ហើយព្រះអង្គនឹងមានព្រះបន្ទូល ពីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ នឹងចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
11
ចំណែកអ្នកវិញ យើងលែងពួកជាប់គុក ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់អ្នក
12
ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។
13
ដ្បិតយើងបានលើកយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ យើងទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ យើងនឹងដាស់តឿនកូនប្រុសរបស់អ្នក ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក ហើយនឹងធ្វើឲ្យអ្នកដូចជាដាវរបស់មនុស្សខ្លាំងពូកែ។
14
គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។
15
ព្រះយេហូវ៉ានៃពួកពលបរិវារនឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់ មក គេនឹងផឹក ហើយធ្វើសំឡេង ដូចជាផឹកស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា។
16
នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះរបស់គេនឹងសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជាប្រជារាស្ត្ររបស់ព្រះអង្គ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ព្រះអង្គ។
17
ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលម្អរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរ ឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14