bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 John 3
1 John 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
មើល៍! ព្រះបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថា “កូនរបស់ព្រះ” ហើយយើងពិតជាកូនរបស់ព្រះមែន ។ នេះជាហេតុដែលពិភពលោកមិនស្គាល់យើង គឺពីព្រោះពិភពលោកមិនស្គាល់ព្រះបិតា ។
2
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
3
អស់អ្នកដែលមានសេចក្ដីសង្ឃឹមនេះលើព្រះអង្គ ក៏ជម្រះខ្លួនឯងឲ្យបរិសុទ្ធ ដូចដែលព្រះអង្គទ្រង់បរិសុទ្ធដែរ។
4
អស់អ្នកដែលប្រព្រឹត្តបាប កំពុងប្រព្រឹត្តអំពើឥតច្បាប់ ដ្បិតបាបជាការឥតច្បាប់។
5
អ្នករាល់គ្នាដឹងហើយថា ព្រះគ្រីស្ទបានលេចមក ដើម្បីយកបាប ចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។
6
អស់អ្នកដែលស្ថិតនៅក្នុងព្រះអង្គ មិនបន្តប្រព្រឹត្តបាបទេ រីឯអស់អ្នកដែលបន្តប្រព្រឹត្តបាប មិនបានឃើញព្រះអង្គឡើយ ហើយក៏មិនបានស្គាល់ព្រះអង្គដែរ។
7
កូនរាល់គ្នាអើយ កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ! អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ជាមនុស្សសុចរិត ដូចដែលព្រះអង្គទ្រង់សុចរិតដែរ។
8
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
9
អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។
10
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
11
ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។
12
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុស របស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។
13
បងប្អូនអើយ ប្រសិនបើពិភពលោកស្អប់អ្នករាល់គ្នា នោះកុំងឿងឆ្ងល់ឡើយ។
14
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
15
អស់អ្នកដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ ហើយអ្នករាល់គ្នាដឹងហើយថា ឃាតករទាំងអស់គ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនឡើយ។
16
យើងបានស្គាល់សេចក្ដីស្រឡាញ់ដោយសារតែការនេះ គឺព្រះគ្រីស្ទ បានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង ដូច្នេះយើងក៏ត្រូវតែលះបង់ជីវិតសម្រាប់បងប្អូនដែរ។
17
ប្រសិនបើអ្នកណាមានទ្រព្យសម្បត្តិខាងលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត ប៉ុន្តែបិទដួងចិត្តរបស់ខ្លួនចំពោះគេ តើសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះដូចម្ដេចកើត?
18
កូនរាល់គ្នាអើយ យើងត្រូវស្រឡាញ់ មិនមែនដោយពាក្យសម្ដី ឬបបូរមាត់ទេ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
19
ដោយសារតែការនេះ យើងនឹងដឹងថា យើងជារបស់សេចក្ដីពិត ហើយយើងនឹងស្ងប់ចិត្តនៅចំពោះព្រះ
20
ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។
21
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើចិត្តរបស់យើងមិនចោទប្រកាន់យើងទេ យើងមានភាពក្លាហាននៅចំពោះព្រះ
22
ហើយអាចទទួលពីព្រះអង្គនូវអ្វីក៏ដោយដែលយើងទូលសុំ ពីព្រោះយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។
23
នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។
24
អ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ គឺស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ យើងដឹងថាព្រះអង្គស្ថិតនៅក្នុងយើងដោយសារតែការនេះ គឺដោយសារតែព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកយើង៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5