bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 John 4
1 John 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
2
អ្នករាល់គ្នាអាចសម្គាល់ព្រះវិញ្ញាណរបស់ព្រះដោយសារតែការនេះ គឺអស់ទាំងវិញ្ញាណដែលសារភាពថាព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងសាច់ឈាម វិញ្ញាណនោះជារបស់ព្រះហើយ
3
រីឯអស់ទាំងវិញ្ញាណដែលមិនសារភាពព្រះយេស៊ូវ វិញ្ញាណនោះមិនមែនជារបស់ព្រះទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រីស្ទវិញ។ អ្នករាល់គ្នាបានឮហើយ ថាវានឹងមក ហើយឥឡូវនេះ វានៅក្នុងពិភពលោកស្រាប់។
4
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។
5
ពួកគេជារបស់ពិភពលោក ដូច្នេះពួកគេនិយាយខាងពិភពលោក ហើយពិភពលោកក៏ស្ដាប់តាមពួកគេ។
6
រីឯយើងជារបស់ព្រះ។ អ្នកដែលស្គាល់ព្រះ ស្ដាប់តាមយើង; អ្នកដែលមិនមែនជារបស់ព្រះ មិនស្ដាប់តាមយើងទេ។ ដោយសារតែការនេះ យើងអាចសម្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
7
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់ជារបស់ព្រះ។ អស់អ្នកដែលស្រឡាញ់ គឺកើតមកពីព្រះ ហើយស្គាល់ព្រះ។
8
អ្នកដែលមិនស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះជាសេចក្ដីស្រឡាញ់។
9
សេចក្ដីស្រឡាញ់របស់ព្រះត្រូវបានសម្ដែងក្នុងចំណោមយើងដោយការនេះឯង គឺដោយការដែលព្រះបានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោក ដើម្បីឲ្យយើងមានជីវិតតាមរយៈព្រះបុត្រា។
10
មិនមែនថាយើងបានស្រឡាញ់ព្រះទេ គឺថាព្រះអង្គបានស្រឡាញ់យើងវិញទេតើ ហើយចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកជាយញ្ញបូជាលួងព្រះហឫទ័យ សម្រាប់បាបរបស់យើង——ក្នុងការនេះហើយ មានសេចក្ដីស្រឡាញ់។
11
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើព្រះបានស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកដែរ។
12
គ្មានអ្នកណាធ្លាប់ឃើញព្រះទេ ប៉ុន្តែប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះស្ថិតនៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។
13
យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងយើង ដោយសារតែការនេះ គឺដោយសារព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង។
14
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។
15
អ្នកណាក៏ដោយដែលសារភាពថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះ ព្រះស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅក្នុងព្រះដែរ។
16
ដូច្នេះ យើងបានស្គាល់ ព្រមទាំងជឿលើសេចក្ដីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ព្រះជាសេចក្ដីស្រឡាញ់; អ្នកដែលស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នេះ គឺស្ថិតនៅក្នុងព្រះ ហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
17
ដោយសារតែការនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានភាពក្លាហាននៅថ្ងៃនៃការជំនុំជម្រះ ដ្បិតដូចដែលព្រះគ្រីស្ទ ជាយ៉ាងណា យើងក៏ជាយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។
18
នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ; ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍បំបាត់សេចក្ដីភ័យខ្លាច។ ដ្បិតសេចក្ដីភ័យខ្លាចតែងតែប្រកបដោយទោស ហើយអ្នកដែលភ័យខ្លាចមិនទាន់បានគ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។
19
យើងស្រឡាញ់ ពីព្រោះព្រះអង្គបានស្រឡាញ់យើងមុន។
20
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ ។
21
នេះជាសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះគ្រីស្ទ គឺឲ្យអ្នកដែលស្រឡាញ់ព្រះ ស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5