bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 John 5
1 John 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
2
យើងដឹងថា យើងស្រឡាញ់កូនរបស់ព្រះ ដោយសារតែការនេះឯង គឺកាលណាយើងស្រឡាញ់ព្រះ ហើយប្រព្រឹត្តតាម សេចក្ដីបង្គាប់របស់ព្រះអង្គ។
3
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
4
ដ្បិតអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលើពិភពលោក។ នេះហើយ ជាជ័យជម្នះដែលឈ្នះលើពិភពលោក គឺជំនឿរបស់យើង។
5
តើនរណាជាអ្នកដែលឈ្នះលើពិភពលោក? មិនមែនអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះទេឬ?
6
នេះហើយ ជាព្រះអង្គដែលយាងមកដោយទឹក និងឈាម គឺព្រះយេស៊ូវគ្រីស្ទ។ ព្រះអង្គបានយាងមកមិនគ្រាន់តែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
7
ជាការពិត មានបីដែលធ្វើបន្ទាល់
8
គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះគឺស្របគ្នា ។
9
ប្រសិនបើយើងទទួលយកទីបន្ទាល់របស់មនុស្សទៅហើយ នោះទីបន្ទាល់របស់ព្រះរឹតតែប្រសើរជាងទៅទៀត ដ្បិតនេះជាទីបន្ទាល់របស់ព្រះ ដែលព្រះអង្គបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។
10
អ្នកដែលជឿលើព្រះបុត្រារបស់ព្រះ មានទីបន្ទាល់នេះនៅក្នុងខ្លួន រីឯអ្នកដែលមិនជឿព្រះ បានធ្វើឲ្យព្រះអង្គទៅជាអ្នកភូតភរ ពីព្រោះអ្នកនោះមិនបានជឿលើទីបន្ទាល់ដែលព្រះបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។
11
ទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។
12
អ្នកដែលមានព្រះបុត្រា ក៏មានជីវិតដែរ រីឯអ្នកដែលគ្មានព្រះបុត្រារបស់ព្រះទេ នោះគ្មានជីវិតឡើយ។
13
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។
14
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះ គឺថាប្រសិនបើយើងទូលសុំអ្វីស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងសណ្ដាប់យើង។
15
ប្រសិនបើយើងបានដឹងថា ព្រះអង្គសណ្ដាប់យើងនូវអ្វីក៏ដោយដែលយើងទូលសុំ នោះយើងក៏ដឹងថា យើងទទួលបានអ្វីដែលយើងបានទូលសុំពីព្រះអង្គរួចស្រេចទៅហើយ។
16
ប្រសិនបើអ្នកណាឃើញបងប្អូនរបស់ខ្លួនប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់ អ្នកនោះត្រូវទូលសុំ នោះព្រះ នឹងប្រទានជីវិតឲ្យគាត់ គឺប្រទានឲ្យអ្នកដែលប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់។ មានបាបដែលនាំទៅសេចក្ដីស្លាប់; ចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។
17
គ្រប់ទាំងសេចក្ដីទុច្ចរិតជាបាប ប៉ុន្តែមានបាបដែលមិននាំទៅសេចក្ដីស្លាប់ដែរ។
18
យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។
19
យើងដឹងហើយថា យើងជារបស់ព្រះ រីឯពិភពលោកទាំងមូលចុះចូលនៅក្រោមមេអាក្រក់។
20
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត ។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។
21
កូនរាល់គ្នាអើយ ចូររក្សាខ្លួនឲ្យផុតពីរូបបដិមាករ ៕៚
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5