bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Peter 4
1 Peter 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ដូច្នេះ ដោយព្រះគ្រីស្ទបានរងទុក្ខក្នុងរូបកាយ អ្នករាល់គ្នាក៏ត្រូវប្រដាប់ខ្លួនដោយបំណងដូចព្រះអង្គដែរ ដ្បិតអ្នកណាដែលរងទុក្ខក្នុងរូបកាយ អ្នកនោះបានឈប់ពាក់ព័ន្ធនឹងបាបហើយ
2
ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ ។
3
ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ ។
4
ឥឡូវនេះ ដោយអ្នករាល់គ្នាមិនរត់ចូលទៅក្នុងជំនន់អបាយមុខដូចគ្នានោះជាមួយពួកគេ ពួកគេក៏ប្លែកចិត្ត ទាំងមួលបង្កាច់អ្នករាល់គ្នា។
5
ពួកគេត្រូវរៀបរាប់ទូលព្រះអង្គដែលត្រៀមជាស្រេចនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។
6
ហេតុនេះហើយបានជាដំណឹងល្អត្រូវបានផ្សាយដល់ពួកអ្នកដែលស្លាប់ដែរ ដើម្បីឲ្យពួកគេត្រូវបានផ្ដន្ទាទោសតាមគំនិត របស់មនុស្សខាងសាច់ឈាម ប៉ុន្តែខាងវិញ្ញាណវិញ មានជីវិតរស់តាមបំណងព្រះហឫទ័យ របស់ព្រះ។
7
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
8
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិត សេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក ។
9
ចូររាក់ទាក់គ្នាទៅវិញទៅមកដោយគ្មានការរអ៊ូរទាំឡើយ។
10
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។
11
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
12
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំប្លែកចិត្តនឹងការពិសោធដូចភ្លើងក្នុងចំណោមអ្នករាល់គ្នា ដែលមកដល់ដើម្បីសាកល្បងអ្នករាល់គ្នា ហាក់ដូចជាមានរឿងចម្លែកកើតឡើងចំពោះអ្នករាល់គ្នាឡើយ។
13
ផ្ទុយទៅវិញ ចូរអរសប្បាយដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរអរសប្បាយយ៉ាងខ្លាំងនឹងការសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះអង្គដែរ។
14
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។
15
កុំឲ្យមានអ្នកណាក្នុងចំណោមអ្នករាល់គ្នា រងទុក្ខក្នុងនាមជាឃាតករ ជាចោរលួច ជាមនុស្សធ្វើអាក្រក់ ឬជាអ្នកជ្រៀតជ្រែករឿងអ្នកដទៃឡើយ
16
ប៉ុន្តែប្រសិនបើមានអ្នកណារងទុក្ខក្នុងនាមជាគ្រីស្ទាន អ្នកនោះមិនត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ ត្រូវលើកតម្កើងសិរីរុងរឿងដល់ព្រះដោយព្រោះនាមនោះ ។
17
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?
18
“ប្រសិនបើមនុស្សសុចរិតទទួលការសង្គ្រោះសឹងតែមិនបានទៅហើយ ចុះទម្រាំមនុស្សមិនគោរពព្រះ និងមនុស្សបាប តើនឹងទៅជាយ៉ាងណា? ”។
19
ដោយហេតុនេះ អ្នកដែលរងទុក្ខស្របតាមបំណងព្រះហឫទ័យរបស់ព្រះ ត្រូវផ្ទុកផ្ដាក់ព្រលឹងរបស់ខ្លួននឹងព្រះអាទិករដ៏ស្មោះត្រង់ ដោយការធ្វើល្អ៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
1 Peter Commentaries
→
Devotional
1 Peter Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→