bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Peter 5
1 Peter 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
2
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ ស្របតាមបំណងព្រះហឫទ័យ របស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ
3
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។
4
ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។
5
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។
6
ដូច្នេះ ចូរបន្ទាបខ្លួននៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានលើកតម្កើងអ្នករាល់គ្នានៅពេលកំណត់។
7
ចូរទម្លាក់គ្រប់ទាំងកង្វល់របស់អ្នករាល់គ្នាលើព្រះ ដ្បិតព្រះអង្គខ្វល់ព្រះហឫទ័យនឹងអ្នករាល់គ្នា។
8
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
9
ចូរតតាំងនឹងវាដោយជំនឿដ៏រឹងមាំ ដ្បិតអ្នករាល់គ្នាដឹងហើយថា បងប្អូនរបស់អ្នករាល់គ្នាក៏រងទុក្ខលំបាកដូចគ្នានៅជុំវិញពិភពលោកដែរ។
10
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
11
សូមឲ្យមានព្រះចេស្ដាដល់ព្រះអង្គជារៀងរហូត ! អាម៉ែន។
12
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។
13
លោកស្រី ដែលនៅបាប៊ីឡូន ដែលត្រូវបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសកូនប្រុសរបស់ខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
14
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដែលមកពីសេចក្ដីស្រឡាញ់។ សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកទាំងអស់គ្នាដែលនៅក្នុងព្រះគ្រីស្ទ ! ៕៚
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5
Recommended Reading
Commentary
1 Peter Commentaries
→
Devotional
1 Peter Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→