bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Samuel 10
1 Samuel 10
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
1
នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើមរដកទ្រង់ទេឬអី
2
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបប្រទះនឹង២នាក់ នៅត្រង់ផ្នូររ៉ាជែលដែលនៅភូមិសេលសា ក្នុងព្រំស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា សត្វលាដែលអ្នករក នោះបានឃើញហើយ តែឥឡូវឪពុកអ្នកបានលែងគិតពីលា ដោយថប់ព្រួយនឹងអ្នកវិញ ដោយថា តើត្រូវធ្វើដូចម្តេចឲ្យបានកូនអញមកវិញ
3
រួចអ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ នៅទីនោះនឹងមានមនុស្ស៣នាក់ ដែលកំពុងតែឡើងទៅឯព្រះ នៅបេត-អែល មកជួបនឹងអ្នកម្នាក់កាន់កូនពពែ៣ មួយទៀតកាន់នំបុ័ង៣ដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ
4
គេនឹងជំរាបសួរដល់អ្នក ហើយនឹងជូននំបុ័ង២ដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ
5
ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ នឹងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ
6
នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ
7
កាលណាទីសំគាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះត្រូវឲ្យអ្នកធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងអ្នកហើយ
8
រួចត្រូវឲ្យអ្នកចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅឯអ្នក ដើម្បីនឹងថ្វាយដង្វាយដុត ហើយនឹងយញ្ញបូជា ជាដង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ។
9
ដូច្នេះក៏កើតមកយ៉ាងនោះមែន កាលសូលបានបែរចេញពីសាំយូអែលទៅ នោះព្រះទ្រង់បំផ្លាស់បំប្រែចិត្តគាត់ ហើយទីសំគាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះឯង
10
កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ
11
កាលពួកអ្នកដែលស្គាល់គាត់ពីមុន បានឃើញគាត់ទាយ ជាមួយនឹងពួកហោរាដូច្នោះ នោះគេនិយាយគ្នាថា តើមានកើតអ្វីដល់កូនគីសនេះ តើសូលជាពួកហោរាដែរឬអី
12
រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្ដីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី
13
កាលគាត់ឈប់ទាយហើយ នោះក៏ឡើងទៅឯទីខ្ពស់។
14
ឯមារបស់សូលក៏សួរដល់គាត់ នឹងអ្នកបំរើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល
15
រួចមារបស់សូលសួរថា ចូរប្រាប់ដល់អញ តើលោកសាំយូអែលមានប្រសាសន៍នឹងឯងដូចម្តេចខ្លះ
16
នោះសូលឆ្លើយជំរាបមាថា លោកបានប្រាប់យើងខ្ញុំជាច្បាស់ថា លាបានឃើញហើយ តែត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជំរាបដល់មាទេ។
17
នៅគ្រានោះ សាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា
18
រួចប្រាប់ដល់ពួកបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា អញបាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្តាប់ដៃនៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនឯង
19
តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ នឹងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ
20
សាំយូអែល ក៏ឲ្យពូជអំបូរ នៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន
21
រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ
22
ដូច្នេះគេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់
23
គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្តាលពួកជន នោះគាត់មានកំពស់ជាងគេទាំងអស់ ឯបណ្តាជនទាំងឡាយបានត្រឹមតែស្មារបស់គាត់ទេ
24
នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។
25
គ្រានោះ សាំយូអែលក៏ប្រាប់ពន្យល់ ដល់ពួកបណ្តាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកបណ្តាជនត្រឡប់ទៅឯផ្ទះគេរៀងខ្លួនវិញទៅ
26
ឯសូលលោកក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្តាលចិត្តគេ ទៅជាមួយផង
27
តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31