bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Samuel 14
1 Samuel 14
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
1
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ
2
ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយប្រហែលជា៦០០នាក់ផង
3
ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
4
រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លង ទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ
5
មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។
6
យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ
7
ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសំរេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់
8
ដូច្នេះយ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ
9
បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ
10
តែបើគេថា ចូរឡើងមកឯយើងចុះ នោះយើងនឹងឡើងទៅ ដ្បិតច្បាស់ជាព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្តាប់ដៃយើងហើយ នេះឯងនឹងបានជាទីសំគាល់ដល់យើង
11
ដូច្នេះអ្នកទាំង២ក៏សំដែងខ្លួន ឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ
12
គេក៏និយាយទៅយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ
13
រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ
14
រីឯក្នុងកាលដែលយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ
15
នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។
16
ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
17
ដូច្នេះ សូលមានបន្ទូលទៅពួកអ្នក ដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងរបស់លោកផង
18
នោះសូលទ្រង់មានបន្ទូលទៅអ័ហ៊ីយ៉ាថា ចូរយកហឹបនៃព្រះមកឯណេះ (ដ្បិតនៅវេលានោះ ហឹបនៃព្រះបាននៅជាមួយនឹងពួកទ័ពអ៊ីស្រាអែល)
19
កាលសូលកំពុងតែមានបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ
20
រួចទ្រង់នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចំបាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសំបើម ដោយកំពុងតែកាប់ចាក់គ្នាគេ
21
រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនឹងយ៉ូណាថានវិញ
22
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ
23
ដូច្នេះ ព្រះយេហូវ៉ា ទ្រង់បានជួយសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះឯង ហើយចំបាំងច្បាំងគ្នានោះក៏ឆ្លងទៅ រហូតដល់បេត-អាវេនវិញ។
24
នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលទ្រង់បានឲ្យគេស្បថថា អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាអញបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្តាសា ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ
25
គេក៏បានដល់ទៅក្នុងព្រៃ នោះឃើញមានសំណុំទឹកឃ្មុំនៅលើដី
26
ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ពីព្រោះគេខ្លាចពាក្យសំបថនោះ
27
តែយ៉ូណាថានឥតបានឮ ក្នុងកាលបិតាបង្គាប់គេដោយពាក្យសំបថទេ បានជាលោកលូកចុងដំបង ដែលកាន់នៅដៃទៅចាក់សំណុំឃ្មុំ យកមកបរិភោគទៅ ស្រាប់តែភ្នែកលោកក៏ស្វាងឡើង
28
នោះមានម្នាក់ជំរាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសំបថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
29
ដូច្នេះ យ៉ូណាថានមានវាចាថា បិតាអញបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល អញបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ
30
ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ តាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអំបាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីនរឹតតែច្រើនលើសទៅទៀត។
31
នៅថ្ងៃនោះឯង គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាស រហូតដល់អាយ៉ាឡូន ហើយពួកបណ្តាទ័ពគេល្វើយខ្លាំងណាស់
32
ដូច្នោះគេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ នឹងកូនគោ ទៅសំឡាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង
33
ខណនោះមានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះចូរប្រមៀលថ្ម១យ៉ាងធំមកឯអញឥឡូវ
34
រួចទ្រង់បង្គាប់ថា ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកនាំយកគោនឹងចៀមមកឯអញ ដើម្បីនឹងសំឡាប់បរិភោគនៅទីនេះវិញ កុំឲ្យធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ ដូច្នេះនៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសំឡាប់នៅទីនោះ
35
ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
36
លំដាប់នោះសូលទ្រង់មានបន្ទូលថា ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីនឹងវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ គេទទួលថា សូមទ្រង់សំរេច តាមដែលយល់ថាស្រួលចុះ នោះសង្ឃមានវាចាថា ចូរយើងរាល់គ្នាមូលមកឯព្រះនៅទីនេះសិន
37
សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះព្រះទ្រង់មិនបានឆ្លើយតបមកសោះ
38
ដូច្នេះ សូលទ្រង់ប្រាប់ថា ចូរមកឯណេះ ពួកអ្នកដែលជាមេលើរាស្ត្រអើយ ដើម្បីនឹងពិចារណាមើល ឲ្យដឹងជាកើតមានបាបយ៉ាងណានៅថ្ងៃនេះ
39
ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលទ្រង់បានជួយសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថាន ជាកូនយើងក៏ដោយ គង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ ក្នុងពួកពលទ័ពគ្មានអ្នកណា១ឆ្លើយឡើងសោះ
40
រួចទ្រង់មានបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង នឹងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ
41
ដូច្នោះសូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនឹងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ
42
រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។
43
លំដាប់នោះ សូលមានបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎
44
សូលមានបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង
45
តែពួកបណ្តាទ័ពទូលសួរដល់សូលថា ឯយ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឲ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ ដូច្នេះ ពួកបណ្តាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ
46
នោះសូលទ្រង់ក៏លែងដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីន គេវិលទៅឯកន្លែងគេរៀងខ្លួនទៅ។
47
រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប
48
ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។
49
រីឯបុត្រារបស់សូល នោះគឺយ៉ូណាថាន១ យីសវី១ នឹងម៉ាលគី-ស៊ូអា១ ឯបុត្រីទាំង២អង្គ នោះគឺនាងបងព្រះនាមជាម៉្រាប ហើយប្អូនព្រះនាមជាមីកាល
50
ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល
51
ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។
52
នៅអស់១ជីវិតរបស់សូល នោះចេះតែមានចំបាំងច្បាំងនឹងពួកភីលីស្ទីនជាខ្លាំង ហើយកាលណាសូលទ្រង់ឃើញមនុស្សណាខ្លាំងពូកែ ឬក្លាហាន នោះទ្រង់ក៏យកអ្នកនោះមកក្នុងពលទ័ពរបស់ទ្រង់។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31