bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Deuteronomy 22
Deuteronomy 22
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 23 →
1
បើឯងឃើញគោ ឬចៀមរបស់បងប្អូនវង្វេង នោះមិនត្រូវឲ្យគេចចេញឡើយ ត្រូវឲ្យដឹកនាំទៅឯម្ចាស់វិញជាកុំខាន
2
បើបងប្អូននោះនៅឆ្ងាយពីឯង ឬជាអ្នកដែលឯងមិនស្គាល់សោះ នោះត្រូវដឹកនាំសត្វទៅឯផ្ទះឯងទុក ចាំទាល់តែគេមករក រួចសឹមប្រគល់ដល់គេវិញ
3
ត្រូវឲ្យឯងប្រព្រឹត្តដូច្នោះចំពោះសត្វលា នឹងសំលៀកបំពាក់ ហើយនឹងគ្រប់របស់ទាំងអស់ដែលបងប្អូនឯងបានបាត់ ហើយឯងបានឃើញនោះដែរ មិនត្រូវឲ្យគេចចេញឡើយ
4
ឬបើឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។
5
រីឯពួកស្ត្រី មិនត្រូវឲ្យគេស្លៀកពាក់ប្រដាប់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ប្រដាប់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃឯងណាស់។
6
បើកាលណាឯងប្រទះឃើញសំបុកសត្វ ដែលមានកូន ឬមានពង នៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវឲ្យឯងយកមេជាមួយនឹងកូនផងទេ
7
គឺត្រូវឲ្យឯងលែងមេទៅជាកុំខាន ឯកូននោះ ឯងនឹងយកបាន ដូច្នេះឯងនឹងបានសប្បាយ ហើយបានជីវិតរស់នៅជាយូរអង្វែងតទៅ។
8
កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម នឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
9
មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ នឹងផលចំរើននោះផង
10
ក៏មិនត្រូវភ្ជួរដោយទឹមគោជាមួយនឹងលាដែរ
11
មិនត្រូវឲ្យឯងស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម នឹងអំបោះខ្លូតទេសជាមួយគ្នាឡើយ។
12
ត្រូវឲ្យឯងធ្វើរំយោល ភ្ជាប់ត្រង់ជាយទាំង៤នៃសំពត់ដែលឯងស្លៀកផង។
13
បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ
14
ហើយចាប់តាំងនិយាយកេរពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ
15
នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសំគាល់ពីសេចក្ដីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង
16
រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ
17
ហើយមើល គេបាននិយាយបរិហារកេរពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង
18
រួចត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះ ចាប់យកអ្នកនោះទៅវាយផ្ចាលចេញ
19
ហើយត្រូវពិន័យលក់អ្នកនោះ១០០រៀល ឲ្យដល់ឪពុកនាង ដោយព្រោះបាននាំបង្ខូចឈ្មោះនាងក្រមុំម្នាក់នៃសាសន៍អ៊ីស្រាអែល រួចនាងនោះនឹងនៅជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត
20
តែបើការនោះពិតមែន ហើយរកទីសំគាល់ពីសេចក្ដីបរិសុទ្ធរបស់នាងមិនបាន
21
នោះត្រូវឲ្យគេនាំនាងចេញទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្ដីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
22
បើដែលឃើញអ្នកណាកំពុងតែរួមដំណេកនឹងស្ត្រីដែលមានប្ដីហើយ នោះអ្នកទាំង២ត្រូវស្លាប់ គឺទាំងប្រុសដែលដេកនឹងនាង ព្រមទាំងនាងនោះផង គឺយ៉ាងនោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ។
23
បើមានស្រីក្រមុំណាដែលមានគេដណ្តឹងហើយ ស្រាប់តែមានប្រុសណាប្រទះឃើញនាងនៅក្នុងទីក្រុង ហើយចាប់យកទៅរួមដំណេកនឹងនាង
24
នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ
25
ប៉ុន្តែបើមនុស្សប្រុសនោះបានប្រទះឃើញនាងដែលមានគេដណ្តឹងហើយ នៅឯទីវាលវិញ រួចចាប់បង្ខំដេកនឹងនាងទៅ នោះត្រូវស្លាប់តែខាងប្រុសដែលបានដេកនឹងនាងប៉ុណ្ណោះ
26
តែឯនាងនោះ មិនត្រូវឲ្យធ្វើទោសអ្វីឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ ដ្បិតដំណើរនេះបែបដូចជាកាលមនុស្សណាមួយ ស្ទុះទៅសំឡាប់អ្នកជិតខាងខ្លួនដូច្នោះដែរ
27
ដ្បិតប្រុសនោះឃើញនាងនៅឯទីវាល ហើយនាងដែលមានគេដណ្តឹងបានស្រែកឡើងដែរ តែគ្មានអ្នកណានឹងជួយសោះ។
28
បើមនុស្សប្រុសណាប្រទះឃើញស្រីក្រមុំ ដែលឥតមានអ្នកណាដណ្តឹងនៅឡើយ ហើយក៏ចាប់យកទៅរួមដំណេក រួចមានគេឃើញ
29
នោះអ្នកដែលបានដេកនឹងនាងត្រូវបង់៥០រៀលឲ្យដល់ឪពុកនាង រួចនាងនឹងធ្វើជាប្រពន្ធតទៅ ពីព្រោះអ្នកនោះបានបន្ទាបបន្ថោកនាងហើយ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត។
30
មិនត្រូវឲ្យមនុស្សណាយកប្រពន្ធរបស់ឪពុកខ្លួនឡើយ ក៏មិនត្រូវបើកសំលៀករបស់ឪពុកខ្លួនដែរ។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34