bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Deuteronomy 3
Deuteronomy 3
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 4 →
1
នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន នឹងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី
2
ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន នឹងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ
3
ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ នឹងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ
4
យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន
5
អស់ទាំងទីក្រុងទាំងនោះសុទ្ធតែមានបន្ទាយ មានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ នឹងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ
6
យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី នឹងកូនក្មេងផង
7
តែឯសត្វទាំងប៉ុន្មាន នឹងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។
8
នៅគ្រានោះ យើងបានយកស្រុកនោះពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន
9
(ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ)
10
គឺអស់ទាំងទីក្រុងនៅស្រុកវាល នឹងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន
11
(មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។
12
នៅគ្រានោះ យើងបានចាប់យកស្រុកនោះទុកជាកេរ្តិ៍អាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន នឹងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន នឹងពួកកាឌ់
13
ឯស្រុកកាឡាតដែលសល់ នឹងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម
14
យ៉ាអ៊ារជាកូនម៉ាន៉ាសេ បានចាប់យកស្រុកអើកុបទាំងមូល រហូតដល់ព្រំស្រុកកេស៊ូរី នឹងស្រុកម៉ាកាធីផង រួចគាត់ហៅស្រុកបាសាននោះ តាមឈ្មោះរបស់ខ្លួន គឺជាហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ)
15
ហើយអញបានឲ្យស្រុកកាឡាតដល់ម៉ាគារ
16
ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន
17
ព្រមទាំងស្រុកវាល ដែលមានទន្លេយ័រដាន់ទុកជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែត រហូតដល់សមុទ្រអំបិលដែលនៅស្រុកវាល ត្រង់ជើងភ្នំពីសកាខាងកើត។
18
នៅគ្រានោះ អញបានបង្គាប់ឯងរាល់គ្នាថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានស្រុកនេះដល់ឯងទុកជាកេរអាករ ដូច្នេះត្រូវឲ្យឯងរាល់គ្នាដែលថ្នឹកចំបាំង ពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនឯងទៅ
19
តែឯប្រពន្ធកូន នឹងហ្វូងសត្វរបស់ឯង នោះត្រូវទុកឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអញបានឲ្យដល់ឯងវិញ (ដ្បិតអញដឹងថា ឯងរាល់គ្នាមានហ្វូងសត្វច្រើន)
20
ទាល់តែព្រះយេហូវ៉ាទ្រង់បានឲ្យពួកបងប្អូនឯង បានសេចក្ដីសំរាកដូចជាឯងដែរ ព្រមទាំងចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យគេនៅខាងនាយទន្លេយ័រដាន់ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកជាកេរ្តិ៍អាករឯងរៀងខ្លួន ដែលអញបានឲ្យដល់ឯងរាល់គ្នាចុះ
21
ហើយនៅវេលានោះ អញក៏បានប្រាប់ដល់យ៉ូស្វេថា ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានធ្វើដល់ស្តេចទាំង២នេះហើយ ទ្រង់ក៏នឹងធ្វើដូច្នេះដល់គ្រប់ទាំងនគរដែលអ្នកនឹងឆ្លងចូលទៅនោះដែរ
22
មិនត្រូវឲ្យអ្នកខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់នឹងច្បាំងជំនួសអ្នក។
23
នៅគ្រានោះ អញបានទូលអង្វរដល់ព្រះយេហូវ៉ាថា
24
ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែងឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ នឹងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន
25
ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ
26
តែព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា ហើយទ្រង់មិនព្រមតាមអញទេ ដោយបន្ទូលថា ណ្ហើយ កុំឲ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ
27
ចូរឡើងទៅលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ខាងជើង ខាងត្បូង នឹងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឲ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ
28
ត្រូវឲ្យបង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខបណ្តាជនទាំងនេះទៅ ឲ្យគេបានទទួលស្រុក ដែលឯងនឹងមើលឃើញនោះ ទុកជាមរដករបស់គេ
29
ដូច្នេះ យើងរាល់គ្នាក៏នៅតែក្នុងច្រកភ្នំទល់មុខនឹងបេត-ពេអរទៀត។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34