bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Deuteronomy 5
Deuteronomy 5
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 6 →
1
ម៉ូសេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ នឹងបញ្ញត្តដែលអញប្រាប់នៅត្រចៀកឯងរាល់គ្នាក្នុងថ្ងៃនេះចុះ ដើម្បីឲ្យបានរៀន ហើយប្រយ័ត នឹងប្រព្រឹត្តតាមទាំងអស់
2
ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានតាំងសេចក្ដីសញ្ញានឹងយើងនៅភ្នំហោរែប
3
ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកឰយុកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ
4
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រទល់មុខនឹងឯង ពីកណ្តាលភ្លើងនៅលើភ្នំ
5
(នៅវេលានោះ អញបានឈរនៅជាកណ្តាលព្រះយេហូវ៉ានឹងឯងរាល់គ្នា ដើម្បីនឹងបង្ហាញប្រាប់ពីព្រះបន្ទូលនៃទ្រង់ដល់ឯងរាល់គ្នា ពីព្រោះឯងបានខ្លាចភ្លើងនោះ ហើយមិនបានឡើងទៅលើភ្នំនោះទេ)។
6
ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក។
7
កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ។
8
កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីនោះផង
9
ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯង អញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង
10
តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11
កុំឲ្យចេញព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12
ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13
ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ
14
តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សំរាកនៃព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសំរាកដូចជាឯងដែរ
15
ចូរនឹកចាំថា ឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុលើកសំរេច ហេតុដូច្នេះបានជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សំរាកនេះ។
16
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មក ដើម្បីឲ្យឯងបានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានមក។
17
កុំឲ្យសំឡាប់មនុស្សឲ្យសោះ។
18
កុំឲ្យផិតគ្នាឲ្យសោះ។
19
កុំឲ្យលួចប្លន់ឲ្យសោះ។
20
កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងឯងឡើយ។
21
កុំឲ្យលោភចង់បានប្រពន្ធរបស់អ្នកជិតខាងឯង ក៏កុំឲ្យចង់បានផ្ទះអ្នកជិតខាងឯង ឬចំការ ឬបាវប្រុសបាវស្រីគេ ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងឡើយ។
22
សេចក្ដីទាំងនេះ ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលចេញពីកណ្តាលភ្លើង ពីពពក នឹងពីងងឹតសូន្យសុង នៅលើភ្នំ មកពួកជំនុំនៃឯងរាល់គ្នា ដោយសំឡេងយ៉ាងខ្លាំ ហើយមិនបានបន្ថែមអ្វីទៀតសោះ រួចទ្រង់ក៏កត់សេចក្ដីទាំងនេះនៅលើបន្ទះថ្ម២ផ្ទាំង ប្រទានមកអញ
23
កាលឯងរាល់គ្នាបានឮសំឡេងពីកណ្តាលងងឹតនោះ ក្នុងវេលាដែលភ្នំកំពុងតែឆេះ នោះឯងរាល់គ្នាបានមកឯអញ គឺពួកមេនៃពូជអំបូរឯង នឹងពួកចាស់ទុំផង
24
ដោយពាក្យថា មើល ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ
25
ដូច្នេះ តើហេតុដូចម្តេចបានជាយើងរាល់គ្នាត្រូវស្លាប់ឥឡូវនេះ ដ្បិតភ្លើងធំនេះនឹងឆេះបន្សុសយើងរាល់គ្នាអស់រលីងទៅ បើសិនជាយើងខ្ញុំឮព្រះសៀងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងរាល់គ្នានឹងស្លាប់ហើយ
26
ដ្បិតតើមានអ្នកឯណា ក្នុងបណ្តាអស់ទាំងមនុស្សដែលឮព្រះសៀងនៃព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់មានបន្ទូលពីកណ្តាលភ្លើងមក ដូចជាយើងខ្ញុំបានឮនេះ ហើយបានរស់នៅដូច្នេះ
27
សូមឲ្យលោកចូលទៅជិត ស្តាប់សេចក្ដីទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់មានបន្ទូលមក រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់មានបន្ទូលនឹងលោក នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាមផង។
28
ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យរបស់ឯងរាល់គ្នា ក្នុងកាលដែលឯងបាននិយាយមកអញនោះ រួចទ្រង់មានបន្ទូលមកអញថា អញបានឮពាក្យរបស់បណ្តាជនទាំងនេះ ដែលគេនិយាយមកឯងដែរ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះក៏ស្រួលហើយ
29
ឱបើសិនជាគេមានចិត្តយ៉ាងនោះជាដរាបទៅអេះ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ហើយកាន់តាមគ្រប់ទាំងបញ្ញត្តរបស់អញ ប្រយោជន៍ឲ្យគេ នឹងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ
30
ចូរទៅប្រាប់គេឲ្យត្រឡប់ទៅឯត្រសាលរបស់គេចុះ
31
តែឯឯង នោះចូរឈរនៅទីនេះជិតអញវិញ អញនឹងប្រាប់អស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយបញ្ញត្តទាំងប៉ុន្មាន ដែលឯងត្រូវបង្រៀនដល់គេ ដើម្បីឲ្យគេបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអញឲ្យដល់គេ ឲ្យគេទទួលយកនោះ
32
ដូច្នេះត្រូវឲ្យប្រយ័ត នឹងធ្វើដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ
33
ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងទទួលយកនោះ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34