bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Esther 1
Esther 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
រីឯនៅគ្រាអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើ១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គ រហូតដល់អេធីយ៉ូពី
2
ក្នុងគ្រានោះ កាលស្តេចអ័ហាស៊ូរុសទ្រង់គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាទីក្រុងហ្លួង
3
គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ
4
ទ្រង់ក៏បង្ហាញអស់ទាំងមហាសម្បត្តិនៃនគរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ នឹងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ ឲ្យគេឃើញជាយូរថ្ងៃ គឺអស់១៨០ថ្ងៃ
5
លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច
6
ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
7
គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច
8
តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។
9
ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ
10
លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបំរើនៅចំពោះស្តេចអ័ហាស៊ូរុស
11
ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសំដែងលំអព្រះរូបដល់បណ្តាជន នឹងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់
12
តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះទ័យទ្រង់។
13
ដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរ ដល់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យប្រព្រឹត្ត ដ្បិតតាមទំលាប់របស់ស្តេចទ្រង់តែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ នឹងសេចក្ដីវិនិច្ឆ័យ
14
រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹងមមូកាន ជានាយកនៃសាសន៍ពើស៊ី នឹងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ
15
ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ
16
នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច នឹងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន នឹងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង
17
ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ នឹងឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ
18
ហើយនៅថ្ងៃនេះ ពួកខុនណាងសាសន៍ពើស៊ី នឹងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮនិយាយពីការអគ្គមហេសីបានធ្វើនេះ គេនឹងប្រកែកដល់ប្ដីខ្លួន ជាពួកប្រធាននៃស្តេចដូច្នោះដែរ យ៉ាងនោះនឹងកើតមានសេចក្ដីមើលងាយ នឹងសេចក្តីកំហឹងជាច្រើន
19
បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង
20
ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង
21
សេចក្ដីនោះក៏គាប់សព្វព្រះទ័យដល់ស្តេច នឹងចិត្តនៃពួកនាយកផង រួចស្ដេចទ្រង់ក៏ធ្វើតាមពាក្យរបស់មមូកាន
22
ទ្រង់ផ្ញើព្រះរាជសារទៅដល់អស់ទាំងខេត្តរបស់ស្តេច គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិរបស់គេ ហើយទៅគ្រប់ទាំងសាសន៍ តាមភាសារបស់គេ បង្គាប់ថា មនុស្សប្រុសៗត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ខ្លួន ហើយសេចក្ដីនោះក៏បានប្រកាសទួទៅ តាមភាសារបស់ជនគ្រប់ជាតិ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10