bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Esther 5
Esther 5
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 6 →
1
លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់
2
កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ
3
ស្តេចទ្រង់មានបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង
4
អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា នឹងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ។
5
ដូច្នេះស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ
6
កំពុងតែលៀងស្រាទំពាំងបាយជូរ នោះស្តេចមានបន្ទូលសួរអេសធើរថា តើព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែបានសំរេចឲ្យព្រះនាងដែរ
7
អេសធើរទូលឆ្លើយថា សេចក្ដីសំណូមរបស់ខ្ញុំម្ចាស់ នឹងសេចក្ដីដែលខ្ញុំម្ចាស់ចង់បាន
8
គឺបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសេចក្ដីសំណូម ហើយសំរេចតាមសេចក្ដីដែលខ្ញុំម្ចាស់ចង់បានដែរ នោះសូមព្រះករុណា នឹងហាម៉ានយាងមកសោយលៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត នោះខ្ញុំម្ចាស់នឹងធ្វើតាមដែលព្រះករុណាបានមានបន្ទូលហើយ។
9
នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅ ដោយមានចិត្តអំណរអររីករាយ តែកាលលោកឃើញម៉ាដេកាយនៅត្រង់មាត់ទ្វារព្រះរាជវាំង ដែលមិនឈរឡើង ឬកំរើកគោរពនៅមុខខ្លួន នោះលោកមានពេញដោយសេចក្ដីឃោរឃៅចំពោះម៉ាដេកាយ
10
ប៉ុន្តែលោកទ្រាំអត់នៅ ហួសទៅឯផ្ទះខ្លួនទៅ រួចចាត់គេឲ្យទៅហៅពួកមិត្រសំឡាញ់ នឹងសេរែស ជាប្រពន្ធខ្លួនមក
11
ហើយថ្លែងពីសេចក្ដីរុងរឿងនៃទ្រព្យសម្បត្តិខ្លួន ពីកូនចៅដែលមានច្រើនដល់ម៉្លេះ នឹងពីស្តេចបានដំកើងងារខ្លួន ហើយតាំងឡើងខ្ពស់ជាងអស់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងប៉ុន្មាន
12
លោកក៏ថ្លែងនេះទៀតថា អេសធើរ អគ្គមហេសី មិនបើកឲ្យអ្នកណាចូលទៅជាមួយនឹងស្តេច ដើម្បីបរិភោគលៀង ដែលព្រះនាងរៀបចំនោះទេ បើកឲ្យតែអញ១ប៉ុណ្ណោះ ហើយដល់ថ្ងៃស្អែក ព្រះនាងក៏អញ្ជើញអញទៅ ជាមួយនឹងស្តេចម្តងទៀត
13
ប៉ុន្តែដែលអញនៅឃើញម៉ាដេកាយ ជាសាសន៍យូដានោះ អង្គុយនៅមាត់ទ្វារព្រះរាជវាំងដរាបណា នោះសគុណទាំងប៉ុន្មាននេះមិនជាអ្វីដល់អញទេ
14
នោះសេរែស ជាប្រពន្ធលោក នឹងពួកសំឡាញ់ទាំងប៉ុន្មានក៏និយាយឡើងថា ត្រូវឲ្យគេដំឡើងឈើកំពស់៥០ហត្ថ រួចដល់ព្រឹកឡើង ឲ្យចូលទៅទូលសូមច្បាប់ស្តេច ដើម្បីយកម៉ាដេកាយនេះទៅចងកព្យួរទៅ ដូច្នេះ លោកនឹងចូលទៅពិសាលៀងជាមួយនឹងស្តេច ដោយអំណរបាន ដំណើរនោះបានពេញចិត្តដល់ហាម៉ាន លោកក៏ឲ្យគេដំឡើងឈើសំរាប់ព្យួរនោះឡើង។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10