bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Esther 8
Esther 8
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
នៅថ្ងៃនោះឯង ស្តេចអ័ហាស៊ូរុស ទ្រង់ប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់អេសធើរជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ពីព្រោះអេសធើរបានទូលពីគាត់ជាអ្វីដល់ព្រះនាង
2
ស្តេចទ្រង់ក៏ដោះព្រះទំរង់ ដែលបានដកយកពីហាម៉ានប្រគល់ទៅម៉ាដេកាយវិញ ហើយអេសធើរក៏តាំងលោកឡើង ឲ្យត្រួតលើផ្ទះរបស់ហាម៉ាន។
3
អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា
4
ខណនោះ ស្តេចទ្រង់ក៏ហុចព្រះដំបងមាសដល់អេសធើរ ដូច្នេះ ព្រះនាងក្រោកឡើង ឈរនៅចំពោះស្តេច
5
ទូលថា បើព្រះករុណាសព្វព្រះទ័យ ហើយបើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ព្រមទាំងរាប់សេចក្ដីនេះថាជាគួរ ហើយបើខ្ញុំម្ចាស់ជាទីពេញព្រះទ័យដល់ទ្រង់ នោះសូមទ្រង់ចេញព្រះរាជឱង្ការ១ច្បាប់ លើកចោលសំបុត្រទាំងប៉ុន្មាន ដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ បានធ្វើនោះ ជាសំបុត្រដែលវាផ្ញើទៅបង្គាប់ឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងខេត្តរបស់ព្រះករុណា
6
ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលសេចក្ដីវេទនា ដែលនឹងកើតដល់ជាតិរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន
7
នោះស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលទៅអេសធើរអគ្គមហេសី នឹងម៉ាដេកាយ ជាសាសន៍យូដាថា នេះនែ យើងបានឲ្យផ្ទះរបស់ហាម៉ានដល់អេសធើរហើយ ក៏បានចងកវាព្យួរនឹងឈើផង ដោយព្រោះវាលូកដៃទៅទាស់នឹងសាសន៍យូដា
8
ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។
9
ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត នឹងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ នឹងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ
10
លោកបានធ្វើសំបុត្រនោះ ដោយនូវព្រះនាមនៃស្តេចអ័ហាស៊ូរុស ព្រមទាំងប្រថាប់ត្រាដោយព្រះរាជទំរង់ រួចផ្ញើទៅ ដោយសារពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសត្វយ៉ាងលឿន ដែលនៅក្នុងក្រសួងស្តេច
11
ឯក្នុងសំបុត្រទាំងនោះ ស្តេចទ្រង់អនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយឲ្យបំផ្លាញ សំឡាប់ នឹងធ្វើឲ្យវិនាសដល់គ្រប់ទាំងអំណាចរបស់បណ្តាជន នៅខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន ទោះទាំងកូនក្មេង នឹងពួកស្រីៗផង ហើយឲ្យរឹបជាន់យកទ្រព្យសម្បត្តិរបស់គេទុកជារបឹបដែរ
12
នៅគ្រប់ទាំងអាណាខេត្តនៃស្តេចអ័ហាស៊ូរុស ក្នុងថ្ងៃ១នោះឯង គឺជាថ្ងៃ១៣ខែ១២ ដែលជាខែផល្គុន
13
សំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ថា ពួកសាសន៍យូដាត្រូវប្រុងប្រៀបនឹងសងសឹក ដល់ពួកខ្មាំងសត្រូវរបស់ខ្លួន នៅថ្ងៃនោះឯង
14
ដូច្នេះ ពួកអ្នករត់សំបុត្រទាំងនោះ ដែលជិះសត្វយ៉ាងលឿន ជាសត្វដែលប្រើក្នុងក្រសួងនៃស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងបង្គាប់ស្តេចបង្ខំផង ហើយព្រះរាជឱង្ការនោះ ក៏បានផ្សាយចេញទៅ នៅត្រង់ស៊ូសាន ជាទីក្រុងហ្លួងដែរ។
15
ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
16
ដូច្នេះ ពួកសាសន៍យូដាគេមានចិត្តជ្រះថ្លារីករាយសប្បាយ ព្រមទាំងមានសេចក្ដីថ្កំថ្កើងផង
17
ហើយនៅគ្រប់ទាំងខេត្ត នឹងទីក្រុង នៅកន្លែងណា ដែលបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេច នោះពួកសាសន៍យូដាក៏មានសេចក្ដីរីករាយសាទរ ព្រមទាំងជប់លៀង ហើយមានថ្ងៃសប្បាយ មានពួកសាសន៍ដទៃជាច្រើន ដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ដោយកើតមានសេចក្ដីកោតខ្លាចដល់គេ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10