bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Job 3
Job 3
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 4 →
1
ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់ខ្លួន
2
លោកពោលពាក្យថា
3
សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ
4
សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ
5
សូមឲ្យសេចក្ដីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង
6
ឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ
7
អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ
8
សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង
9
សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ
10
ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្ដីវេទនា ពីភ្នែកខ្ញុំដែរ។
11
ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ ហើយប្រគល់វិញ្ញាណទៅវិញ ក្នុងកាលដែលម្តាយខ្ញុំបានសំរាលមកនោះ
12
ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនឹងដោះឲ្យខ្ញុំបៅ
13
កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ
14
នៅជាមួយពួកស្តេច នឹងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន
15
ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់
16
ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ
17
នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត
18
នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ
19
មានទាំងអ្នកតូចអ្នកធំនៅទីនោះ ហើយបាវក៏បានរួចពីចៅហ្វាយខ្លួនដែរ។
20
ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ
21
គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
22
គេមានសេចក្ដីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ
23
ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ
24
ព្រោះសេចក្ដីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
25
ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ
26
ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសំរាកឡើយ គឺមានតែសេចក្ដីទុក្ខប៉ុណ្ណោះ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42