bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Job 33
Job 33
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 34 →
1
ដូច្នេះ លោកយ៉ូបអើយ ខ្ញុំសូមឲ្យលោកស្តាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះអស់ទាំងពាក្យរបស់ខ្ញុំចុះ
2
មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ
3
ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្ដីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង
4
ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត
5
បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង
6
មើល លោកហើយនឹងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីឥដ្ឋមកដែរ
7
មើល ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា នឹងនាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកជាធ្ងន់ដែរ។
8
ប៉ុន្តែលោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា
9
លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនដែរ
10
មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់
11
ទ្រង់បានដាក់ជើងលោកភ្ជាប់ដោយខ្នោះ ហើយក៏ចំណាំមើលអស់ទាំងផ្លូវរបស់លោក
12
ដូច្នេះ ខ្ញុំនឹងឆ្លើយដល់លោកថា ក្នុងសេចក្ដីនេះលោកមិនសុចរិតទេ ដ្បិតព្រះទ្រង់ធំជាងមនុស្ស
13
ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ
14
តែព្រះទ្រង់ក៏មានបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្ដីទេ
15
គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេកហើយ
16
នៅវេលានោះទ្រង់បើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលទ្រង់ប្រដៅគេ
17
ដើម្បីនឹងទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត
18
ទ្រង់ឃាំងព្រលឹងគេឲ្យរួចពីជង្ហុក ហើយជីវិតគេឲ្យរួចពីការវិនាសដោយដាវ។
19
គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ
20
ដល់ម៉្លេះបានជាជីវិតគេធុំអាហារ ហើយព្រលឹងគេក៏ខ្ពើមចំណី
21
សាច់គេក៏ស្គាំងស្គមទៅ ហើយឆ្អឹងគេដែលពីដើមមើលមិនឃើញ នោះក៏លេចឡើងរគាម
22
អើ ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់ ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។
23
បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត
24
នោះទ្រង់ប្រោសមេត្តាដល់គេ ដោយបន្ទូលថា ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតអញរកបានថ្លៃលោះគេហើយ
25
យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ
26
គេនឹងអធិស្ឋានដល់ព្រះ ហើយទ្រង់នឹងប្រោសដល់គេ ឲ្យគេបានឃើញព្រះភក្ត្រទ្រង់ដោយសេចក្ដីរីករាយ ហើយទ្រង់នឹងប្រគល់សេចក្ដីសុចរិតដល់គេវិញ
27
នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ
28
ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។
29
មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង
30
ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់
31
ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ
32
បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ
33
បើគ្មានទេ នោះសូមស្តាប់ខ្ញុំចុះ សូមលោកស្ងៀមនៅ ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42