bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Job 41
Job 41
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 42 →
1
តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ
2
តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកទំពក់ថ្ពក់ថ្គាមវាបានឬ
3
តើវានឹងអង្វរឯងជាច្រើន ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬទេ
4
តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបំរើជាដរាបឬ
5
តើឯងនឹងលេងជាមួយនឹងវា ដូចជាលេងនឹងចាប ឬចងវាទុក ឲ្យពួកទាសីឯងឬទេ
6
តើពួកនេសាទនឹងចាប់វាលក់ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬអី
7
តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬទេ
8
ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យនឹកចាំទុក កុំឲ្យធ្វើទៀត
9
មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ
10
គ្មានអ្នកណាអាចហ៊ានដាស់វាឡើងឡើយ បើដូច្នេះ តើមានអ្នកណាអាចឈរនៅមុខអញបាន
11
តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។
12
អញមិនទាន់ឈប់និយាយពីជើង នឹងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ
13
តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា
14
តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15
ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16
មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17
មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា នឹងផ្តាច់ចេញពីគ្នាមិនបានឡើយ
18
កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ
19
មានអណ្តាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ
20
មានផ្សែងចេញពីរន្ធច្រមុះវាដូចពីឆ្នាំង ឬពីថ្លាងដែលពុះ
21
ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក
22
នៅត្រង់កវាមានកំឡាំងណាស់ ហើយសេចក្ដីស្ញែងខ្លាចក៏លោតកញ្ឆេងនៅមុខវា
23
សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ នឹងបកចេញមិនបាន
24
បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន
25
កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត
26
បើអ្នកណានឹងយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍
27
វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក
28
ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា
29
វារាប់មោងដូចជាចំបើង ហើយក៏សើចឡកដល់ដែកដែលគេពួយមក
30
ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់
31
វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡពេញដោយកាវយក់
32
វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជំរៅមានសក់ស្កូវហើយ
33
នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច
34
វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វដែលមានសេចក្ដីអំនួត។
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 42 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42