bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Judges 16
Judges 16
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
លំដាប់នោះសាំសុនទៅឯក្រុងកាសា នៅទីនោះ គាត់ឃើញស្រីសំផឹងម្នាក់ ហើយក៏ចូលទៅឯនាង
2
មានគេប្រាប់ដល់ពួកក្រុងកាសាថា សាំសុនបានមកហើយ គេក៏ព័ទ្ធទីជុំវិញ លបចាំចាប់គាត់នៅទ្វារក្រុងរហូតទាល់ភ្លឺ គេនៅសំងំពេញ១យប់នោះ ដោយសន្យាគ្នាថា ដល់ភ្លឺឡើងយើងនឹងសំឡាប់វាចេញ
3
តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។
4
ក្រោយមកទៀត គាត់មានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក នាងនោះឈ្មោះដេលីឡា
5
ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកំឡាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង
6
រួចដេលីឡាក៏ល្បួងសាំសុនថា សូមប្រាប់ខ្ញុំដែលអ្នកមានកំឡាំងជាខ្លាំងម៉្លេះពីណាមក តើយកអ្វីនឹងចងបង្ក្រាបអ្នកបាន
7
នោះសាំសុនឆ្លើយតបថា បើគេយកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួត មកចងអញ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
8
ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់
9
រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះ នាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹងជាគាត់មានកំឡាំងប៉ុណ្ណាទេ។
10
នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន
11
គាត់ឆ្លើយថា បើគ្រាន់តែចងអញ ដោយពួរថ្មីដែលមិនទាន់ប្រើការសោះ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
12
ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។
13
ដេលីឡានិយាយនឹងសាំសុនថា តាំងពីដើមដល់ឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ដោយនិយាយភូតភរដដែល ចូរប្រាប់មកខ្ញុំ តើត្រូវយកអ្វីចងបងឲ្យជាប់បាន គាត់ឆ្លើយថា ឲ្យឯងគ្រាន់តែក្រងសក់ក្បាលអញទាំង៧កំរងជាប់ជា១នឹងអំបោះអន្ទងទៅ
14
នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
15
នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកំឡាំងខ្លាំងទាំងម៉្លេះពីណាមកសោះ
16
រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់
17
ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកំឡាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។
18
កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា សូមឡើងមកតែម្តងនេះទៀតចុះ ដ្បិតវាបានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់ខ្ញុំហើយ ដូច្នេះពួកមេក៏ឡើងមកឯនាង ព្រមទាំងយកប្រាក់នោះមកផង
19
ខណនោះ នាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកំឡាំងក៏ថយចេញពីគាត់ទៅ
20
រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ
21
លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក
22
ប៉ុន្តែ ក្រោយដែលគេបានកោរ នោះសក់ក៏ចាប់តាំងលាស់ឡើងវិញ។
23
គ្រានោះ ពួកមេសាសន៍ភីលីស្ទីនក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុនជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ
24
កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសំឡាប់ពួកយើងជាច្រើនផងនោះ
25
កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ទៅហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
26
នោះសាំសុនសូមដល់ក្មេងដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច
27
រីឯរោងនោះមានពេញណែន ដោយមនុស្សទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុនពីលើដំបូលកំពុងដែលគាត់ឡកត្លុក
28
គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង
29
នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង
30
រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកំឡាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសំឡាប់ពីកាលនៅរស់ទៅទៀត
31
ឯបងប្អូន នឹងពួកគ្រួឪពុកគាត់ទាំងអស់ គេចុះទៅសែងខ្មោចគាត់ឡើងមក ក៏បញ្ចុះនៅក្នុងទីកប់ខ្មោចរបស់ម៉ាណូអា ជាឪពុក នៅជាកណ្តាលសូហារ នឹងអែសថោល គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល២០ឆ្នាំ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
Judges Commentaries
→
Devotional
Judges Devotional Guide
→
Get This Bible
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤) Study Bible
→