bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Judges 3
Judges 3
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
1
រីឯសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានទុកនៅ ដើម្បីនឹងល្បងលពួកអ៊ីស្រាអែលដោយសារគេ គឺនឹងល្បងលអស់អ្នកដែលមិនបានស្គាល់អស់ទាំងចំបាំងនៅស្រុកកាណាន
2
គឺប្រយោជន៍តែឲ្យអស់ទាំងដំណនៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីនឹងបង្រៀនឲ្យគេចេះច្បាំង គឺពួកអ្នកដែលមិនបានធ្លាប់ស្គាល់ចំបាំងកាលពីមុនមក
3
ឯសាសន៍ទាំងនោះ មានមេនៃសាសន៍ភីលីស្ទីនទាំង៥ នឹងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន នឹងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត
4
គឺសាសន៍ទាំងនោះហើយដែលបានទុកសំរាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកឰយុកោគេ ដោយសារម៉ូសេឬទេ
5
ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស
6
ហើយបានយកកូនគេធ្វើជាប្រពន្ធ ព្រមទាំងឲ្យកូនស្រីរបស់ខ្លួនទៅកូនប្រុសរបស់គេ ហើយគោរពប្រតិបត្តិដល់អស់ទាំងព្រះរបស់គេដែរ។
7
ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល នឹងព្រះអាសថារ៉ូតវិញ
8
ហេតុនោះបានជាព្រះយេហូវ៉ាកើតមានសេចក្ដីខ្ញាល់នឹងសាសន៍អ៊ីស្រាអែល ទ្រង់លក់គេទៅក្នុងកណ្តាប់ដៃនៃគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ
9
រួចកាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ ដែលបានជួយឲ្យរួច គឺជាអូធ្នាល ជាកូនកេណាស ដែលជាប្អូនកាលែប
10
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកសាសន៍អ៊ីស្រាអែល លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាថែមទៅ
11
ដូច្នេះ ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ រួចមកអូធ្នាលជាកូនកេណាសបានស្លាប់ទៅ។
12
លុះក្រោយមក ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត រួចព្រះយេហូវ៉ាទ្រង់បានចំរើនកំឡាំងដល់អេក្លុន ជាស្តេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែល ពីព្រោះគេបានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់
13
ស្តេចនោះក៏ប្រមូលពួកកូនចៅអាំម៉ូន នឹងពួកអាម៉ាលេកមក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយចាប់យកបានទីក្រុងដើមលម៉ើរបស់គេ
14
ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះអស់១៨ឆ្នាំ
15
តែកាលគេបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់តាំងឲ្យមានអ្នក១ ជាអ្នកជួយសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ាក្នុងពូជអំបូរបេនយ៉ាមីន ដែលជាអ្នកប្រើការខាងដៃឆ្វេង ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះ ដោយសារលោក
16
ឯអេហ៊ុឌ លោកធ្វើកាំបិត១ មានមុខពីរ ប្រវែង១ហត្ថសំរាប់ខ្លួន ហើយសៀតភ្ជាប់នៅចង្កេះខាងស្តាំត្រង់ក្រោមអាវ
17
លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់)
18
កាលបានថ្វាយសួយអាករជាស្រេច នោះក៏នាំគ្នាទៅដល់ត្រឹមកន្លែងដាប់ថ្ម ដែលនៅជិតគីលកាល
19
រួចលោកឲ្យពួកអ្នកដែលកាន់នាំសួយអាករមក ត្រឡប់ទៅស្រុកវិញ តែឯខ្លួនលោកៗវិលចូលមកឯស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំមានការយ៉ាងសំងាត់នឹងទូលដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ក៏បង្គាប់ថា ចូរស្ងៀមសិន រួចអស់អ្នកដែលឈរជិតក៏នាំគ្នាចេញទៅក្រៅអស់ទៅ
20
ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសំរាប់លំហើយអង្គ លំដាប់នោះ អេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានបន្ទូលនៃព្រះ សំរាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង
21
នោះអេហ៊ុឌក៏លូកដៃឆ្វេងទៅដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះនៃស្តេច
22
ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែធ្លុះចេញទៅខាងក្រោយ រួចខ្លាញ់បិទភ្ជិតទាំងអស់ទៅ លោកឥតបានដកកាំបិតចេញពីពោះស្តេចឡើយ
23
ស្រេចហើយក៏ចេញមកឯរានខាងមុខ រួចបិទទ្វារបន្ទប់ខាងលើនោះចាក់សោភ្ជិតទៅ។
24
កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ
25
រួចគេនៅចាំទាល់តែមានសេចក្ដីអៀនខ្មាសដល់ខ្លួន តែទ្រង់មិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ នោះឃើញម្ចាស់របស់គេ ទ្រង់សុគតនៅលើឥដ្ឋហើយ។
26
ឯអេហ៊ុឌ លោកបានរត់រួចទៅ កំពុងដែលអ្នកទាំងនោះនៅរារង់បង្អង់ចាំ ក៏បានទៅហួសពីកន្លែងដាប់ថ្មនោះ ចូលទៅដល់សៃរ៉ា
27
លុះដល់ហើយ នោះលោកផ្លុំត្រែឡើងនៅក្នុងស្រុកភ្នំអេប្រាអិម ឯពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយ មានលោកជាអ្នកនាំមុខគេ
28
លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះគេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ
29
នៅវេលានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
30
ដូច្នេះសាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចនៃពួកអ៊ីស្រាអែលនៅថ្ងៃនោះឯងវិញ នោះស្រុកក៏បានសុខសាន្តត្រាណអស់៨០ឆ្នាំ។
31
ក្រោយពីលោកមក មានឈ្មោះសាំកើរ ជាកូនអ័ណាត ដែលយកជន្លួញគោវាយសំឡាប់ពួកភីលីស្ទីនអស់៦០០នាក់ អ្នកនោះក៏ជួយសង្គ្រោះអ៊ីស្រាអែលដែរ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21