bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Judges 19
Judges 19
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
1
នៅវេលានោះ ក្នុងគ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល នោះមានពួកលេវីម្នាក់ ដែលនៅស្រុកភ្នំអេប្រាអិមម្ខាង បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង
2
នាងនោះក៏ផិតចេញពីប្ដី រួចទៅឯផ្ទះឪពុកនាង នៅឯបេថ្លេហិមស្រុកយូដាវិញ នាងបាននៅទីនោះអស់៤ខែ
3
នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ នឹងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ
4
រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង
5
ដល់ថ្ងៃទី៤ គេក៏ក្រោកឡើងពីព្រលឹម តែកាលគាត់ចង់ធ្វើដំណើរចេញទៅ នោះឪពុកនាងឃាត់ថា ចាំបរិភោគចំរើនកំឡាំងសិន រួចសឹមទៅចុះ
6
ដូច្នេះគេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសំរេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
7
អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត
8
ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9
រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ នឹងអ្នកបំរើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។
10
តែគាត់មិនព្រមបង្អង់នៅយប់នោះទៀតទេ ក៏ក្រោកឡើងចេញដំណើរទៅ បានទៅដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡិម) នាំទាំងសត្វលា២ដែលចងកែប នឹងនាងជាប្រពន្ធចុងទៅជាមួយផង
11
កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះ អ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
12
តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ
13
រួចគាត់និយាយនឹងអ្នកបំរើថា ចូរយើងស្រូតទៅឲ្យដល់ទីណាមួយនោះ ដើម្បីនឹងដេកនៅ ទោះបើជានៅគីបៀរ ឬនៅរ៉ាម៉ាក្តី
14
ដូច្នេះគេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ
15
ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀរ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
16
ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
17
គាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18
គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះគេសោះ
19
ខ្ញុំប្របាទមានចំបើង នឹងស្មៅសំរាប់លា ហើយមាននំបុ័ង នឹងស្រាទំពាំងបាយជូរសំរាប់ខ្លួន នឹងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20
អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ
21
ដូច្នេះអ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។
22
រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា
23
ដូច្នេះម្ចាស់ផ្ទះក៏ចេញទៅអង្វរថា ទេបងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ កុំឲ្យប្រព្រឹត្តការដ៏លាមកយ៉ាងនេះឲ្យសោះ
24
មើល នេះនែកូនក្រមុំរបស់ខ្ញុំ នឹងប្រពន្ធរបស់អ្នកនេះ ខ្ញុំនឹងនាំចេញមកឥឡូវ ឲ្យអ្នករាល់គ្នាបានបន្ទាបនាងចុះ ហើយប្រព្រឹត្តនឹងនាងតាមតែចិត្ត សូមកុំឲ្យតែប្រព្រឹត្តអំពើដ៏លាមកដល់ម៉្លេះនឹងមនុស្សនេះឡើយ
25
ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ
26
ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។
27
លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ
28
គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ
29
កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល
30
រួចពួកអ្នកទាំងប៉ុន្មានដែលបានឃើញ ក៏និយាយគ្នាថា មិនដែលឃើញមានគេធ្វើអំពើយ៉ាងដូច្នេះទេ ចាប់តាំងពីថ្ងៃ ដែលពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទដរាបដល់សព្វថ្ងៃនេះ ដូច្នេះចូរពិចារណា ហើយពិគ្រោះគ្នាចុះ រួចសំរេចសេចក្ដីទៅ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
Judges Commentaries
→
Devotional
Judges Devotional Guide
→
Get This Bible
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤) Study Bible
→