bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Nehemiah 10
Nehemiah 10
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
រីឯពួកអ្នកដែលបោះត្រា នោះគឺនេហេមា កូនហាកាលា ជាចៅហ្វាយទីក្រុង បន្ទាប់មក សេដេគា
2
រួចសេរ៉ាយ៉ា អ័សារា យេរេមា
3
ផាសហ៊ើរ អ័ម៉ារា ម៉ាលគា
4
ហាធូស សេបានា ម៉ាលូក
5
ហារីម ម្រេម៉ូត អូបាឌា
6
ដានីយ៉ែល គីនេថោន បារូក
7
មស៊ូឡាម អ័ប៊ីយ៉ា មីយ៉ាមីន
8
ម្អាស៊ា ប៊ីលកាយ សេម៉ាយ៉ា នោះសុទ្ធតែជាពួកសង្ឃ។
9
ឯពួកលេវី គឺយេសួរ ជាកូនអ័សានា នឹងប៊ីនុយ ឯខាងពួកកូនចៅហេណាដាឌ មានកាឌមាល
10
នឹងពួកបងប្អូនគេ គឺសេបានា ហូឌា កេលីថា ពេឡាយ៉ា ហាណាន
11
មីកា រេហុប ហាសាបយ៉ា
12
សាគើរ សេរេប៊ីយ៉ា សេបានា
13
ហូឌា បានី នឹងបេនីនូ។
14
ឯពួកដែលជាកំពូលលើបណ្តាជន នោះគឺប៉ារ៉ូស ផាហាត-ម៉ូអាប់ អេឡាំ សាធូរ បានី
15
ប៊ូននី អាសកាឌ បេបាយ
16
អ័ដូនីយ៉ា ប៊ីកវ៉ាយ អេឌីន
17
អេធើ ហេសេគា អ័ស៊ើរ
18
ហូឌា ហាស៊ូម បេសាយ
19
ហារីប អ័ណាថូត នេបាយ
20
ម៉ាកពីអាស មស៊ូឡាម ហេស៊ារ
21
មសេសាបេល សាដុក យ៉ាដួរ
22
ពេឡាធា ហាណាន អ័ណាយ៉ា
23
ហូសេ ហាណានា ហាស៊ូប
24
ហាឡូហេស ពីឡាហា សូបេក
25
រេហ៊ូម ហាសាបណា ម្អាសេយ៉ា
26
អ័ហ៊ីយ៉ា ហាណាន អ័ណាន
27
ម៉ាលូក ហារីម នឹងប្អាណា។
28
ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម នឹងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រិត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់
29
គេក៏កាន់ខ្ជាប់តាមបងប្អូន នឹងពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេដែរ គេតាំងសេចក្ដីផ្តាសាដល់ខ្លួន ដោយស្បថថា នឹងកាន់តាមក្រិត្យវិន័យរបស់ព្រះ ដែលបានប្រទានមក ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ហើយឲ្យរក្សានឹងប្រព្រឹត្តតាមគ្រប់ទាំងក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងរាល់គ្នា ព្រមទាំងច្បាប់យុត្តិធម៌ នឹងបញ្ញត្តទ្រង់ផង
30
ហើយថាយើងមិនឲ្យកូនស្រីយើងទៅសាសន៍ទាំងប៉ុន្មានដែលនៅក្នុងស្រុក ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសយើងឡើយ
31
ហើយបើសាសន៍ដទៃ ដែលនៅក្នុងស្រុក គេយកទំនិញ ឬស្រូវអង្ករអ្វីមកលក់ នៅថ្ងៃឈប់សំរាក នោះយើងមិនព្រមទិញពីគេនៅថ្ងៃនោះ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយថាយើងរាល់គ្នានឹងផ្អាកទុកឆ្នាំទី៧ ព្រមទាំងលើកលែងទារបំណុលទាំងអស់ផង។
32
មួយទៀត យើងរាល់គ្នាក៏តាំងច្បាប់ ឲ្យត្រូវបង់១ភាគក្នុង៣ ក្នុង១រៀលរាល់តែឆ្នាំ សំរាប់ការងារព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា
33
ជាដំឡៃនៃនំបុ័ងតាំងទុកដង្វាយម្សៅដែលថ្វាយជានិច្ច នឹងដង្វាយដុតជានិច្ច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាន ព្រមទាំងរបស់បរិសុទ្ធ ដង្វាយលោះបាប ដែលថ្វាយឲ្យធួននឹងបាបពួកអ៊ីស្រាអែល នឹងគ្រប់ទាំងការងារក្នុងព្រះវិហារ របស់ព្រះនៃយើងរាល់គ្នាទាំងអស់ផង
34
យើងរាល់គ្នា ជាពួកសង្ឃ ពួកលេវី នឹងពួកបណ្តាជនក៏ចាប់ឆ្នោតពីដំណើរដង្វាយឧស ដើម្បីនឹងយកមកក្នុងព្រះវិហាររបស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់រាល់តែឆ្នាំ សំរាប់នឹងដុតនៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះរបស់យើង ដូចមានសេចក្ដីកត់ទុកក្នុងក្រិត្យវិន័យ
35
ហើយឲ្យយកផលដំបូង ពីស្រែចំការរបស់យើង នឹងផលដំបូងពីឈើគ្រប់មុខ មកឯព្រះវិហារនៃព្រះយេហូវ៉ារាល់ៗឆ្នាំ
36
ព្រមទាំងកូនច្បងរបស់ខ្លួនយើង នឹងរបស់សត្វយើងផង ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យហើយ នឹងកូនច្បងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះវិហាររបស់ព្រះនៃយើង ឲ្យដល់ពួកសង្ឃដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះនៃយើង
37
ហើយឲ្យយកផលនៃម្សៅលាយដំបូង ដង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ នឹងប្រេង មកឲ្យពួកសង្ឃ នៅក្នុងបន្ទប់ព្រះវិហាររបស់ព្រះនៃយើង ព្រមទាំងដង្វាយ១ភាគក្នុង១០ពីផលដីយើង មកឲ្យពួកលេវីផង ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន នោះគឺជាពួកលេវី ដែលទទួលយកដង្វាយ១ភាគក្នុង១០ ពីផលនៃស្រែចំការយើង
38
ហើយពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ក៏នៅជាមួយនឹងពួកកូនចៅលេវី ក្នុងកាលដែលគេទទួលយកដង្វាយ១ភាគក្នុង១០នោះដែរ រួចពួកលេវីត្រូវយក១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០នោះ មកឯព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះវិហារដែរ
39
ដ្បិតពួកកូនចៅអ៊ីស្រាអែល ព្រមទាំងពួកកូនចៅលេវី ត្រូវយកដង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធទាំងប៉ុន្មាន ហើយពួកសង្ឃដែលធ្វើការងារ ពួកឆ្មាំទ្វារ នឹងពួកចំរៀងក៏នៅទីនោះដែរ យើងរាល់គ្នាមិនព្រមបោះបង់ចោលព្រះវិហារ របស់ព្រះនៃយើងឡើយ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤) Study Bible
→