bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Nehemiah 4
Nehemiah 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
កាលសានបាឡាត់បានឮថា យើងកំពុងតែសង់កំផែងឡើងដូច្នោះ នោះលោកមានចិត្តក្រោធ ហើយគ្នាន់ក្នាញ់ក្នុងចិត្តជាខ្លាំង ព្រមទាំងចំអកឡកឡឺយដល់ពួកយូដា
2
ក៏និយាយនៅមុខពួកបងប្អូនខ្លួន នឹងពួកពលទ័ពស្រុកសាម៉ារីថា ពួកយូដាកំសោយនេះធ្វើអ្វីដូច្នេះ គេគិតការពារខ្លួនឬ តើគេនឹងថ្វាយយញ្ញបូជាដែរឬ តើគេនឹងធ្វើបង្ហើយក្នុងមួយថ្ងៃបានឬ តើគេនឹងធ្វើឲ្យថ្មទាំងប៉ុន្មានចេញពីគំនរសំរាម ដែលឆេះអស់ហើយ បានកើតឡើងដែរឬ
3
នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។
4
ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទំលាក់សេចក្ដីដំនៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
5
សូមទ្រង់កុំគ្របបាំងសេចក្ដីទុច្ចរិតរបស់គេ ឬលុបបាបគេ ពីចំពោះទ្រង់ចេញឡើយ ពីព្រោះគេបានបណ្តាលឲ្យមានសេចក្ដីកំហឹង នៅចំពោះពួកអ្នកដែលធ្វើការ
6
ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញ ត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។
7
កាលសានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ នឹងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្ដីក្រោធជាខ្លាំង
8
ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡិម ឲ្យបង្កើតការច្របល់ឡើង
9
ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10
ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11
មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសំឡាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12
ឯពួកសាសន៍យូដា ដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង
13
ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែងនឹងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ
14
ខ្ញុំក៏ត្រួតមើល រួចចូលទៅជិត ប្រាប់ដល់ពួកអ្នកធំ នឹងពួកមេ ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មានថា កុំឲ្យខ្លាចគេឡើយ ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ រួចតស៊ូការពារពួកបងប្អូន កូនប្រុសកូនស្រី ហើយប្រពន្ធនឹងផ្ទះសំបែងរបស់អ្នករាល់គ្នាចុះ។
15
កាលពួកខ្មាំងសត្រូវបានឮថា យើងរាល់គ្នាដឹងក្នុងគំនិតគេ ហើយថា ព្រះបាននាំឲ្យសេចក្ដីប្រឹក្សារបស់គេខូចបង់ទៅដូច្នោះ នោះយើងទាំងអស់គ្នា ក៏វិលទៅធ្វើកំផែង តាមការយើងរៀងខ្លួន
16
ដូច្នេះ ចាប់តាំងពីវេលានោះទៅ ពួករបស់ខ្ញុំពាក់កណ្តាលក៏ធ្វើការ ហើយពាក់កណ្តាលទៀត ក៏កាន់លំពែង ខែល ធ្នូ នឹងអាវក្រោះ ឯពួកមេ ក៏ជួយទប់ទល់ពួកវង្សរបស់យូដាទាំងប៉ុន្មានដែរ
17
ចំណែកពួកអ្នក ដែលធ្វើកំផែង នឹងពួកអ្នក ដែលលីសែង ហើយពួកអ្នកដែលជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ
18
ពួកជាងថ្មគេក្រវាត់ដាវនៅចង្កេះ ហើយក៏ធ្វើការទាំងដូច្នោះ ឯអ្នកដែលផ្លុំត្រែ នោះក៏នៅជិតខ្ញុំ
19
ហើយខ្ញុំប្រាប់ដល់ពួកអ្នកធំ ពួកមេ នឹងពួកបណ្តាជនទាំងពួងថា ការនេះជាការធំវែងពេកណាស់ យើងរាល់គ្នាឃ្លាតឆ្ងាយពីគ្នា នៅលើកំផែងផង
20
ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវឲ្យអ្នករាល់គ្នាមូលមកឯយើងនៅទីនោះ ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង។
21
យ៉ាងនោះ យើងរាល់គ្នាចេះតែធ្វើការទៅ មនុស្សពាក់កណ្តាលបានកាន់លំពែងចាប់តាំងពីថ្ងៃរះ ដរាបដល់ផ្កាយលេចចេញមក
22
នៅគ្រានោះ ខ្ញុំក៏ប្រាប់ពួកជនថា ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបំរើរបស់ខ្លួន ដេកនៅក្នុងក្រុងយេរូសាឡិម ដើម្បីនឹងជួយការពារយើងរាល់គ្នា នៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ
23
ដូច្នេះ ទោះខ្ញុំ ឬបងប្អូន ពួកអ្នកបំរើខ្ញុំ ឬពួកចាំយាមដែលតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសំលៀកបំពាក់ចេញឡើយ លើកតែមានការបោកទឹកប៉ុណ្ណោះ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13