bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Nehemiah 11
Nehemiah 11
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
2
ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត។
3
នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរ្តិ៍អាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង
4
ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា នឹងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស
5
នឹងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេៗ ជាកូនហាសាយ៉ាៗ ជាកូនអ័ដាយ៉ាៗ ជាកូនយ៉ូយ៉ារីបៗ ជាកូនសាការីៗ ជាកូនស៊ីឡូនី
6
អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡិម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
7
ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗ ជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗ ជាកូនម្អាសេយ៉ាៗ ជាកូនអីធាលៗជាកូនយេសាយ៉ា
8
ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ នឹងសាឡាយ រួមទាំងអស់មាន៩២៨នាក់
9
ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ នឹងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។
10
ក្នុងពួកសង្ឃ នោះមានយេដាយ៉ា ជាកូនយ៉ូយ៉ារីប នឹងយ៉ាគិន
11
សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ
12
ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា
13
ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗ ជាកូនមស៊ីលេម៉ូតៗ ជាកូនអ៊ីមមើរ
14
ហើយពួកបងប្អូនគេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។
15
ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី
16
ព្រមទាំងសាបថាយ នឹងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
17
ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន នឹងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន
18
ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19
ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន នឹងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
20
ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ នឹងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដា គ្រប់គ្នាតាមមរដកគេរៀងខ្លួន
21
តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា នឹងគីសប៉ា ជាអ្នកត្រួតលើគេ។
22
ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ
23
ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចំរៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ
24
ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
25
ត្រង់ឯទីក្រុងទាំងប៉ុន្មាន នឹងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា នឹងតំបន់នៅជុំវិញ នៅឌីបូន នឹងតំបន់នៅជុំវិញ នៅយេកាបសៀល នឹងតំបន់នៅជុំវិញ
26
នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត
27
ហាសា-ស៊ូអាល បៀរ-សេបា នឹងតំបន់នៅជុំវិញ
28
នៅស៊ីកឡាក់ មេកូណា នឹងតំបន់នៅជុំវិញ
29
នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត
30
សាណូអា អាឌូឡាម នឹងតំបន់នៃក្រុងទាំងនោះ ឡាគីស នឹងស្រែចំការនៅជុំវិញ អាសេកា នឹងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម
31
ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល នឹងដំបន់នៅជុំវិញ
32
នឹងនៅអាន៉ាថោត ណូប ហាណានា
33
ហាសោរ រ៉ាម៉ា គីថែម
34
ហាឌីឌ សេបោម នេបាឡាត
35
ឡូឌ អូណូរ ហើយនៅក្នុងច្រកភ្នំពួកជាងរចនា
36
ចំណែកខាងពួកលេវី នោះមានខ្លះដែលត្រូវខាងស្រុកយូដា គេបានទៅនៅខាងស្រុកបេនយ៉ាមីនវិញ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤) Study Bible
→